រដ្ឋបាលក្រុងកំពង់ចាម អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន កុំឱ្យតម្លើងតម្លៃ ក្នុងឪកាសសិស្សានុសិស្ស មកពីបណ្តាលស្រុកជាច្រើន
រដ្ឋបាលក្រុងកំពង់ចាម អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន កុំឱ្យតម្លើងតម្លៃ ក្នុងឪកាសសិស្សានុសិស្ស មកពីបណ្តាលស្រុកជាច្រើន
ផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០:០៨នាទីកំពង់ចាម៖ លោក ចាន់ ផល្លី អភិបាល នៃគណៈអភិបាលក្រុងកំពង់ចាម មានកិត្តិយសសូមជំរាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ មានសិស្សានុសិស្សមកពីតាមបណ្តាលស្រុកជាច្រេីនមកស្នាក់នៅក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមចូលរួមប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
ក្នុងឱកាសនោះ លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងអស់ សូមមេត្តាកុំតម្លើងថ្លៃ គឺយកតាមតម្លៃធម្មតាបានហេីយ ដេីម្បីជួយសម្រួលដល់ការចំណាយរបស់ សិស្សានុសិស្សបានមួយចំណែក៕
សូមអានលម្អិតនូវសេចក្តីជូនដំណឹងខាងក្រោម៖
No comments