ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ឈាបនដ្ឋាន និងក្រាបថ្វាយបង្គុំជាមួយព្រះសង្ឃ
ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ឈាបនដ្ឋាន និងក្រាបថ្វាយបង្គុំជាមួយព្រះសង្ឃ
កំពង់ចាម៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ឈាបនដ្ឋាន និងក្រាបថ្វាយបង្គុំ សំណេះសំណាល ជាមួយព្រះសង្ឃ គណៈកម្មការ អាចារ្យ និងតាជី យាយជី នៅវត្តជោតនារាម (បឹងកុក) ស្ថិតនៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកនាយក នាយករងរដ្ឋបាល, មន្ទីរ អង្គភាព, អាជ្ញាធរមូលដ្ឋាន រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។
គួរបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តបានធ្វើការជួសជុលកែលម្អ ឈាបនដ្ឋានចាស់ ដែលបានដំណើរការបូជាដល់សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តអស់មួយរយៈ និងការកសាងឈាបនដ្ឋានថ្មីមួយទៀតរួចរាល់ ស្ថិតក្នុងបរិវេណវត្ត ជោតនារាម (បឹងកុក) នៅពេលនេះរដ្ឋបាលខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីវេរប្រគេនព្រះសង្ឃ និងប្រគល់ជូនគណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ទឹកសម្រាប់ប្រើប្រាស់ទៅតាមកិច្ចសានា សម្រាប់បម្រើឱ្យផលប្រយោជន៍សាធារណៈ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគេន និងប្រគល់ជូននូវថវិកាមួយចំនួនបន្ថែមទៀត ដល់វត្ត ជោតនារាម (បឹងកុង) ដើម្បីទុកសម្រាប់ប្រើប្រាស់ទៅតាមការជាក់ស្ដែង។
No comments