គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ចាស់ជរា ៣៩៨នាក់ នៅក្រុងតាខ្មៅ បានទទួលអាវរងា និងភួយ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

    ចាស់ជរា ៣៩៨នាក់ នៅក្រុងតាខ្មៅ បានទទួលអាវរងា និងភួយ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

    ខេត្តកណ្ដាល៖ ចាស់ជរា ងាយរងគ្រោះមានជីវភាពខ្វះខាត ប្រមាណ៣៩៨នាក់ មកពីសង្កាត់ទាំង៦ ក្នុងក្រុងតាខ្មៅ ទទួលបានអាវរងា​ ​ភួយ​ ​និង​ស្បៀងអាហារ ពីសាខាកាកបាទក្រហម កម្ពុជា ខេត្តកណ្តាល ដើម្បីទុកប្រើប្រាស់ ទប់ទល់និងភាពត្រជាក់ នៅរដូវរងារ។

    ថ្លែងក្នុងពិធី ចែកអំណោយ នាឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត បានបញ្ជាក់ថា៖ «ការចែក​អំណោយ​នេះ​ធ្វើឡើង​ដើម្បីឆ្លើយតប តាមការអំពាវនាវសម្ដេចតេជោ ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យអាជ្ញាធរ​ត្រូវយកចិត្តទុកដាក់​ ចំពោះ​ជន​ងាយ​រងគ្រោះ​ ក្នុង​ពេល​មាន​ធាតុអាកាសត្រជាក់ចូល​មកដល់​ ដើម្បី​រក្សា​ភាព​កក់ក្តៅ​ ​និង​សុវត្ថិភាព​ ក្នុង​ពេល​អាកាសធាតុ​ ចុះ​ត្រជាក់​»។​

    ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ការចែកអំណោយ អាវរងា ភួយ និងស្បៀងអាហារ នឹងបន្តចែកជូន នៅទូទាំងខេត្តកណ្ដាល ជាបន្តបន្ទាប់ទៀត ដើម្បីជួយសម្រាល ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន នៅរដូវរងារ។

    ឯកឧត្ដម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យជាប់ជាប្រចាំ និងត្រូវការពារនូវការឆ្លងនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានមុឺងម៉ាត់នូវវិធាន ការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣កុំ ៣ការពារ។

    គួរបញ្ជាក់ថា៖ ចាស់ជរា ងាយរងគ្រោះខ្វះខាតជីវភាព ទទួលអំណោយពីសាខាកាកបាទក្រហម ខេត្តសរុប៣៩៨នាក់ ដែលក្នុងម្នាក់ៗ រួមមាន៖ភួយ១ ,អាវរងារ១,មី១កេស,ត្រីខ១យួរ,ជែលលាងដៃ១ដប,សាប៊ូ១ដុំ និងម៉ាស១០បន្ទះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ