គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    យកកាំបិតចុងស្រួចប្រលែងលេងជាមួយប្រពន្ធ ជ្រុលដៃចាក់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ

    យកកាំបិតចុងស្រួចប្រលែងលេងជាមួយប្រពន្ធ ជ្រុលដៃចាក់ស្លាប់មុនបញ្ជូនដល់មន្ទីរពេទ្យ

    ស្ត្រីម្នាក់ត្រូវបានបុរសជាប្ដីរបស់ខ្លួនយកកាំបិតចុងស្រួច ចាក់ត្រូវផ្លោកនោមបណ្ដាល​ឲ្យកកឈាមស្លាប់មុន​ពេល​បញ្ជូនដល់មន្ទីរពេទ្យ។

    ករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២១ នា​វេលា​ម៉ោង​២០​និង​៤៦​នាទី ​នៅ​ចំណុច​ផ្ទះ​ចាំ​ចម្ការ​ម្រេច​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ពូ​ទឺ​ត ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី។​

    សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នី សែន ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​មា​ន​ស្រុកកំណើត​រស់នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ​ខ​ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ចំណែកបុរសជាប្ដីមានឈ្មោះ ឡាយ ហៀ​ង អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​ មា​នទី​លំនៅ​បច្ចុប្បន្នក្នុង​ភូមិ​-​ឃុំ​កើតហេតុ​។

    តាមចម្លើយសារភាព​របស់​ជ​នដៃដល់ជាប្ដីបានសារភាពថា មុនពេល​កើតហេតុ​ខ្លួន​បាន​ទៅ​ផឹកស្រា​នៅផ្ទះ​ឈ្មោះ សួន (អ្នកជិតខាង) បន្ទាប់មក​ក៏​ត្រឡប់មកផ្ទះ​វិញ ។ ពេលមកដល់​ផ្ទះ​ឃើញប្រពន្ធ​កំពុងដាំបាយ​ក៏បាន​បបួល​ផឹកស្រា​ជាមួយគ្នា ​ពេល​ផឹកស្រា​រួច​ប្រពន្ធ​ចូលដេក​ក្នុង​មុង​មុន។​

    ជនដៃដល់បានបន្ថែមថា ពេលនោះខ្លួនបាន​យក​កាំបិត​ចិតបន្លែ​មក​ចិត​ផ្លែ​ត្របែក​ហូប ហើយ​ក៏បាន​និយាយ​លេងសើច​ឆ្លងឆ្លើយ​គ្នា​ជាមួយ​ប្រពន្ធ បន្ទាប់មក​ខ្លួន​ក៏បាន​យក​កាំបិត​ចិតបន្លែ​ទៅ​ចាក់​លលេង​ក៏​ជ្រុលដៃ​ដល់ទី​ជម្រៅ​កកឈាម​នៅក្នុង​ខ្លួន​ បណ្តាលអោយ​ជនរងគ្រោះ​ស្លាប់បាត់​បង់ជីវិត​មុនពេល​បញ្ជូន​មកដល់​មណ្ឌ​ល​សុខភាព។​

    តាម​កាពិ​និត្យ​របស់​សមត្ថកិច្ច​ ជន​សង្ស័យជា​ប្តី​បាន​ចាក់​ត្រង់​ពោះ​ ធ្លាយដល់​ផ្លោក​នោម ​និង​បណ្តាល​កកឈាម​ក្នុង​ពោះ​ស្លាប់​បាត់បង់​ជីវិត​ ក្រៅពីនោះ​ពុំមាន​ស្លាកស្នាម ឬ​រងរបួស​នៅ​កន្លែង​ផ្សេង​ទៀតឡើយ។​

    ជនសង្ស័យជា​ប្តី​ត្រូវបាន​កម្លាំង​សមត្ថកិច្ចឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ ចាត់ការតាម​នីតិវិធីច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ