ខណ្ឌដូនពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ កំពុងបេីកស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន បានយ៉ាងរំភើយ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមើលរំលង
ខណ្ឌដូនពេញ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ កំពុងបេីកស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន បានយ៉ាងរំភើយ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមើលរំលង
ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» មួយកន្លែងស្ថិតនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងបើកទទួលភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន បានយ៉ាងរំភើយ ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មើលរំលង។
ប្រភពព័ត៌មានបានលើកឡើងថា៖ ជារៀងរាល់ថ្ងៃគេសង្កេតឃើញថាមានក្រុមក្មេងស្ទាងជាច្រើនកំពុងតែប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសង «ហ្គេមបាញ់ត្រី» ខាងលើនេះ ប៉ុន្តែគេមិនដែលឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកបង្ក្រាបឡើយ។
ប្រភពដដែលបានបន្តថា៖ រាល់ថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរទេនឹងកើតមានអំពើចោរកម្មផ្សេងៗកើតឡើងជាក់ជាមិនខាន ជាពិសេសទីតាំងមួយកន្លែងនេះគឺសម្បូរទៅដោយជនញៀនថ្នាំ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ សូមមេត្តាចាត់មន្ត្រីក្រោមឱវាទដែលជំនាញនិងមានទំនុកចិត្ត ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះផងទាន៕
No comments