គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាច់គោ និងសាច់ក្របីខុសច្បាប់ រាប់តោន បាននាំចូលមកពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំឌិន បានយ៉ាងរលូន

    សាច់គោ និងសាច់ក្របីខុសច្បាប់ រាប់តោន បាននាំចូលមកពីប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិភ្នំឌិន បានយ៉ាងរលូន

    សាច់គោ សាច់ក្របីខុសច្បាប់ រាប់តោន ត្រូវបានឈ្មួញដឹកចេញពីច្រកអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ បានយ៉ាងរលូន ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធ ដែលប្រចាំការនៅច្រកទ្វារ ព្រំដែនអន្តរជាតិភ្នំឌិន បន្តិចសោះឡើយ។

    យោងតាមរបាយការណ៍៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ បានឲ្យដឹងថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានដឹកនាំកម្លាំង សហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ចុះបើកប្រតិបត្តិការដ៏ក្ដៅគគុក រហូតឈានដល់ការឃាត់រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3680 នៅចំណុច ផ្លូវជាតិលេខ៣ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលបានដឹកសាច់គោនិងសាច់ក្របី ដែលនាំចូលមកពីប្រទេសវៀតណាម ដោយគ្មានច្បាប់អនុញ្ញាត តាមច្រកទ្វារអន្តរជាតិកម្ពុជាវៀតណាមភ្នំឌិន ស្រុកគិរីវង់ ខេត្តតាកែវ។

    វត្ថុតាងដកហូតមួយចំនួនរួមមាន៖
    ១-រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3680។
    ២-សាច់គោ ម៉ាក AL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន ៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន ២០គីឡូក្រាម ស្មើនឹង ១៥០០គីឡូក្រាម។
    ៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន ៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន ២០គីឡូក្រាម ស្មើរនឹង ១៥០០គីឡូក្រាម។ ដោយសរុបសាច់គោនិងសាច់ក្របី ដែលនាំចូលដោយខុសច្បាប់ចំនួន១៥០ប្រអប់ ស្មើនឹង ៣០០០គីឡូក្រាម។

    របាយការណ៍បានបញ្ជាក់ច្បាស់ថា៖ «សាច់គោ សាច់ក្របីខុសច្បាប់ខាងលើនេះគឺដឹកចេញពីច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម ភ្នំឌិន»

    មហាជនជាច្រើន បានលើកឡើងថា៖ «សាច់គោ សាច់ក្របី ដឹកជញ្ជូនចេញពីច្រកទ្វារព្រំដែនអន្តរជាតិភ្នំឌិន បានដោយរលូន សង្ស័យតែឈ្មួញ ហើយនិងមន្ត្រីច្រកទ្វារទាំងនោះ ជាអ្នកបើកភ្លើងខៀវឱ្យ» (ដូចចាស់បុរាណពោលថា៖ បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃក៏មិនហ៊ានចូលដែរ)។

    មហាជនបានលើកឡើងទៀតថា៖ «នេះសំណាងហើយ ដែលកម្លាំងជំនាញនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះបើកប្រតិបត្តិការ និងបង្ក្រាបបានទាន់ពេលវេលា»។

    ពាក់ព័ន្ធទៅនឹងករណី ឈ្មួញដឹកសាច់គោ និងសាច់ក្របី ខុសច្បាប់រាប់តោន តាមច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម ភ្នំឌិន បានដោយរលូន និងគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធដែលប្រចាំការច្រកភ្នំឌិន អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីមន្ត្រីគយប្រចាំតំបន់ និងមន្ត្រីពាក់ព័ន្ធណាមួយបាននោះទេ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ