រឿងទំនាស់ដីធ្លី ក្រោមការអន្តរាគមន៍របស់ឧត្តម ម៉ៅ ធនិន កាលនៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ នៅមិនទាន់បញ្ចប់_វគ្គ១
រឿងទំនាស់ដីធ្លី ក្រោមការអន្តរាគមន៍របស់ឧត្តម ម៉ៅ ធនិន កាលនៅកាន់តំណែងជាអភិបាលខេត្តពោធិ៍សាត់ នៅមិនទាន់បញ្ចប់_វគ្គ១
ផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨:១០នាទីខេត្តពោធិ៍សាត់៖ ក្នុងករណីទំនាស់ដីធ្លី នៅភូមិកណ្តាល ឃុំថ្មដា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់ ចំនួនជាង៣ហិកតា នៅមិនទាន់បញ្ចប់ ទោះបី មានការអន្តរាគមន៍ ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន ក៏ដោយ
យោងតាមការរៀបរាប់ ប្រជាពលរដ្ឋ បានស្នើសុំ មកអង្គភាព អ្នកសារព័ត៌មានយើង ជួយផ្សព្វផ្សាយ ដើម្បីសុំការពន្លឿន នៃការវាលវែង អនុវត្តខុស ផែនការនៃការសម្របសម្រួល នយោបាយឈ្នះៗ របស់ឯកឧត្តម ម៉ៅ ធនិន លោក ចាន់នួន បានទទួល ប្លង់ (បង្កាន់ដៃ ប្លង់និស្សិត របស់សម្តេច តេជោ កាលពីថ្ងៃទី២២ ខែមិនាឆ្នាំ២០១៣ និងមានការទទួលស្គាល់ពីអាជ្ញាធរឃុំ ដោយដីនោះ បានអាស្រ័យផល តាំងពីឆ្នាំ២០០០ ក៏ព្រោះតែពួកគាត់ មិនចេះអក្សរ ធ្វើអោយមានបុគ្គល មកបំពាន ដីរបស់ពួកគាត់ រហូតមាន អន្តរាគមន៍ ពីឯកឧត្តម អភិបាលខេត្ត បានព្រមព្រៀងគ្នា បញ្ចប់រឿង និងមានការ បែងចែកដីនោះ ជាពីចំណែក ម្ចាស់ដីបានទទួលតែ៤០% នៅលើដីរបស់ខ្លួន តែប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ ខេត្តពោធិ៍សាត់។
អ្វីដែលគួរអោយចំណែក មន្ត្រីដែលអនុវត្តច្បាប់មួយចំនួន មិនបានអនុវត្តតាម គោលនយោបាយ របស់រដ្ឋបាលខេត្តឡើយ ហើយសព្វថ្ងៃនេះ ពួកគាត់កំពង់មានការភ័យខ្លាច បាត់បង់ទីជម្រកដីរបស់គាត់ មានដើមធុរេន រាប់រយដើម ក៏នៅមិនទាន់ដោះស្រាយនៅឡើយ។
ក្រុមការងារអ្នកសារព័ត៌មានយើង បានខលទៅលោក ព្រំ ង៉ុន ឃុំថ្មដា ដើម្បីសុំការបំភ្លឺ តែលោកមិនលើកទូរស័ព្ទ ..
ការផ្សព្វផ្សាយព័ត៌មាន គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង ដើម្បីចូលរួមចំណែកក្នុងការ ស្ថាបនាតាមរបបអ្នកសារព័ត៌មាន។
ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយ បំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោង ធ្វើការ សូមអរគុណ៕
No comments