បង្រ្កាបក្រុមញៀនល្បែងសុីសង «អាប៉ោង បៀ» និងឃាត់ខ្លួនមនុស្ស ២២នាក់ នៅស្រុកសំរោងទង
បង្រ្កាបក្រុមញៀនល្បែងសុីសង «អាប៉ោង បៀ» និងឃាត់ខ្លួនមនុស្ស ២២នាក់ នៅស្រុកសំរោងទង
កំពង់ស្ពឺ៖ ក្រោមការបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនៃអធិដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបេីកលេងល្បែងសុីសង «អាប៉ោង បៀ» នឹងឃាត់ខ្លួនបានមនុស្ស ២២នាក់ នៅចំណុចផ្ទះរបស់ឈ្មោះ ទឹម ណេ ភេទស្រី អាយុ៥៤ឆ្នាំ ស្ថិតនៅភូមិពញ្ញាអោង ឃុំទំព័រមាស ស្រុកសំរោងទង នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី។
វត្ថុតាងដកហូតរួមមាន៖
-មេអាប៉ោង ចំនួន ៣ គ្រាប់
-ចានបាញ់អាប៉ោង ចំនួន ១
-គំរបផ្តិល ១
-កម្រាលអាប៉ោង ១
-ទូរស័ព្ទដៃ ២៣គ្រឿង
-ម៉ូតូ ៣គ្រឿង
-ប្រាក់រៀលមួយចំនួន
ករណីខាងលើនេះសមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
No comments