ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្នុងករណីលួច ក្នុងសង្កាត់ចោមចៅ១
ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្នុងករណីលួច ក្នុងសង្កាត់ចោមចៅ១
ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ត្រី សាយ ចំរើន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី១ បានដឹកនាំមន្ត្រីនូវក្រោមឱវាទ ចុះបង្ក្រាបជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូទ័រកាត់ដែក ស្ថិតនៅក្នុងផ្ទះល្វែងភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ សែម រិទ្ធី ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ អ៊ូច សារ៉េត ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅភូមិត្រពាំងថ្លឹង០៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាំងដកហូតរួមមាន៖ ម៉ូទ័រកាត់ដែកចំនួន០១គ្រឿង, ម៉ូទ័រឆាបចំនួន០១គ្រឿង, និងម៉ូទ័របាញ់វុិសចំនួន០២គ្រឿង។
ជនសង្ស័យត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
No comments