កម្ពុជា ប្រកាស បិទខ្ទប់ គេហទំព័រ និងយូអអិល (URL) ចំនួន០៩ ដែលបង្ហោះរូបភាព និងវីដេអូ អាសអាភាសកុមារ
កម្ពុជា ប្រកាស បិទខ្ទប់ គេហទំព័រ និងយូអអិល (URL) ចំនួន០៩ ដែលបង្ហោះរូបភាព និងវីដេអូ អាសអាភាសកុមារ
និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទខ្ទប់ គេហទំព័រ ចំនួន០៩ និងយូអអិល (URL) ដែលបង្ហោះរូបភាពនិងវីដេអូ អាសអាភាសកុមារ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្តីប្រកាសលេខ ២៨២៧.ន.ទ.ក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា៖ ន.ទ.ក និងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍កម្ពុជា ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សូមអំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ជូន (ន.ទ.ក) តាមរយៈលេខទូរស័ព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ប្រសិនបើមានគេហទំព័រ ឬយូអអិល (URL) ណាដែលបានបង្ហោះរូបភាពនិងវីដេអូអាសអាភាសកុមារ៕
សូមអានលម្អិតនូវសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖
No comments