គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម​ អ៊ុន​ ចាន់ដា ផ្តល់កុំព្យូទ័រយួរដៃ​ និងថវិកាជារង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ៣២នាក់​ នៅក្រុងខេត្តកំពង់ចាម​

    ឯកឧត្តម​ អ៊ុន​ ចាន់ដា ផ្តល់កុំព្យូទ័រយួរដៃ​ និងថវិកាជារង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ៣២នាក់​ នៅក្រុងខេត្តកំពង់ចាម​

    កំពង់ចាម៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ​ និង​ថវិកា​មួយ​ចំនួន​ ដល់សិស្ស​ប្រលង​ជាប់​និទ្ទេសA​ ចំនួន ៣២នាក់ នៅ​ក្រុងកំពង់ចាម​ ដេីម្បីលើកទឹកចិត្ត ដល់​ក្មួយៗសិស្សានុសិស្ស ដែល​បាន​ខិតខំ​រៀនសូត្រ​ ​រហូតទទួលបាននិទ្ទេសល្អ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​​ ដែល​ពិធី​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃទី​២៥​ ខែមករា​ ឆ្នាំ​២០២២​ នៅ​សាលា​ខេត្តកំពង់ចាម​ ។

    ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងថា​ នេះ​ជាការទឹកចិត្ត របស់ឯកឧត្ដមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់ក្មួយៗ ក្នុងរយៈពេល​១២ឆ្នាំ​កន្លងមក​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ​-១៩​ ហេីយ​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​យ៉ាង​ណាក្ដី​ ។ ទាំងអស់នេះ គឺជាកិត្តិយស សម្រាប់ខ្លួនឯង ក៏ដូចជា មាតា បិតា ឬអាណាព្យាបាល ក៏ដូចជា នាយកសាលាផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់ខេត្តកំពង់ចាម របស់យើងផងដែរ ។

    ឯកឧត្ដមអភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេស ការបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បី ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈ ការប្រលង​ប្រជែង នៅកម្រិតឧត្ដមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសលរបស់ខ្លួនឯង​ ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ ។ លើសពីនេះទៅទៀតនោះ នៅពេលក្មួយៗ បានបន្តនៅកម្រិតឧត្ដមសិក្សាហើយ ក្មួយៗត្រូវខិតខំព្យាយាមរៀនសូត្រ ឲ្យបានពូកែ ធ្វើយ៉ាងណា ឲ្យក្លាយទៅជាបុគ្គលដែលមានសមត្ថភាព ដើម្បីយកចំណេះដឹង មកបម្រេីជាប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាភាពរីកចំរើន ដល់ក្រុមគ្រួសារ ទន្ទឹមនោះ​នៅពេលដែលក្មួយៗ មានចំណេះដឹងហើយ សូមវិលត្រឡប់ មកខេត្តកំពង់ចាមវិញ ដើម្បីរួមគ្នាកសាងអភិវឌ្ឍ ខេត្តរបស់យើង ឲ្យកាន់តែមានការ​រីកចម្រើន​តទៅមុខទៀត ។

    បេីតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បាន​ឲ្យដឹងថា​ លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រលង​ថ្ងៃទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅទូទាំងខេត្តកំពង់ចាម មាន​បេក្ខជន​មក​ប្រលង​ចំនួន​ ៦.៧៧៤នាក់​ បេក្ខជន​ប្រលង​ជាប់​ចំនួន​ ៤.៣៣៣នាក់​ ស្មើនឹង​ ៦៣,២៦%​ ក្នុង​នោះ​សិស្សប្រឡង​ជាប់និទ្ទេស A មានចំនួន ១១៨នាក់ ខណៈ​បេក្ខជន​ប្រលង​ជាប់​និទ្ទេស​ A​ នៅ​ទូទាំង​ប្រទេស​ មាន​ចំនួន​ ១.៧៥៣នាក់​ ។

    គួរ​បញ្ជាក់​ថា​ រង្វាន់​លើកទឹកចិត្ត​ដែល​ឯកឧត្ដមអភិបាលខេត្ត​ ផ្តល់​ជូនសិស្សប្រឡងជាប់​និទ្ទេស​ A​ ទាំង ៣២នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ​ (latop) ១ គ្រឿង , ថវិកា ចំនួន ៤០ម៉ឺនរៀល , សៀវភៅ ២០ក្បាល, ប៊ិច និងខ្មៅដៃ ចំនួន ១០ដើម​ផងដែរ​៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ