គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជោគជ័យរបស់គ្រូពេទ្យមិនត្រឹមតែមើលអ្នកជំងឺជានោះទេ គឺកុំឱ្យមានអ្នកជំងឺច្រើន

    ជោគជ័យរបស់គ្រូពេទ្យមិនត្រឹមតែមើលអ្នកជំងឺជានោះទេ គឺកុំឱ្យមានអ្នកជំងឺច្រើន

    កណ្ដាល៖ «ជោគជ័យរបស់យើងជាគ្រូពេទ្យមិនមែនត្រឹមតែមើលអ្នកជំងឺជានោះទេ ជោគជ័យរបស់យើងគឺកុំឱ្យមានអ្នកជំងឺច្រើន»។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ។

    ឯកឧត្តម សាយ សំអាល់ បានលើកឡើងទៀតថា ក្នុងនាមយើងជាគ្រូពេទ្យត្រូវបើកចិត្តឱ្យទូលាយ និងមានចរិតសិក្សាស្រាវជ្រាវទើបកន្លែងព្យាបាលរបស់យើងមានប្រសិទ្ធភាព ដោយផ្អែកលើគុណតម្លៃស្នូល គឺ គុណភាព សេវាកម្ម ក្រមសីលធម៌ វិជ្ជាជីវៈ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏កោតសរសើរដល់មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ ដែលទទួលបានការអនុញ្ញាតពីបេឡាសន្តិសុខសង្គម (បសស) លើកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាលជូនសមាជិក សមាជិកា បេឡាសន្តិសុខសង្គម ដែលស្របទៅនឹងគោលនយោបាយគាំពារវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល ហើយនេះជាចំណុចពិសេស។ មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ គឺជាមូលដ្ឋានសេវាសុខាភិបាលឯកជនមួយ ដែលបានជួយបំពេញ និងបម្រើសេវាសុខាភិបាល ជូនបងប្អូនកម្មករ និយោជិត មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ លើផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ក្នុងគោលបំណងផ្តល់ការពិនិត្យ ព្យាបាល និងថែទាំវេជ្ជសាស្ត្រប្រកបដោយគុណភាពប្រសិទ្ធភាព និងក្នុងគោលបំណងបង្ខិតសេវាឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ ឯកឧត្តមចាត់ទុកថា នេះគឺជាការចូលរួមសំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់យើងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម សាយ សំអាល់ សង្ឃឹមថា  មន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ នឹងប្រែក្លាយទៅជាកន្លែងបណ្តុះបណ្តាលសម្រាប់វេជ្ជបណ្ឌិតវ័យក្មេងជាច្រើនទៀត។

    គួរបញ្ជាក់ឱ្យដឹងថា ពិធីសម្ពោធជាផ្លូវការមន្ទីរសម្រាកព្យាបាល និងសម្ភពចតុមុខ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃ១៧ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃអគណៈអភិបាលខេត្តកណ្តាល ព្រមទាំងមាន ការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ស្នងការខេត្ត បុគ្គលិកនៃមន្ទីរព្យាបាល និងសម្ភពចតុមុខជាច្រើនរូបទៀត៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ