គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ផ្ទុះភ្លើងប្រច័ណ្ឌ! បុរសជាប្តីបានយកកាំបិតចិតបន្លែចុងស្រួចចាក់សម្លាប់ប្រពន្ឌ របស់ខ្លួនឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

    ផ្ទុះភ្លើងប្រច័ណ្ឌ! បុរសជាប្តីបានយកកាំបិតចិតបន្លែចុងស្រួចចាក់សម្លាប់ប្រពន្ឌ របស់ខ្លួនឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម

    កំពង់ស្ពឺ៖ ដោយសារភ្លើងប្រច័ណ្ឌឡើងដល់ចំណុចប្រកាសអាសន្នបណ្ដាលឲ្យបុរសជាប្តីម្នាក់ត្រូវមោបាំងទាំងកំរោល បានយកកាំបិតចិតបន្លែចុងស្រួចទៅចាក់ប្រពន្ឌបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។

    ហេតុការណ៍ដ៏មហារន្ធត់នេះកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ នៅក្នុងហាងយីហោ អាណាចក្រម្ហូបខែ្មរ ហៅរាត្រីអាំងឆ័រ ក្នុងភូមិព្រៃស្លឹក សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

    នគរបាលប៉ុស្តិ៍ច្បារមនបានឲ្យដឹងថាស្ត្រីរងគ្រោះឈ្មោះ ទឹម ស្រីនី អាយុ ២២ឆ្នាំ ស្រុកកំណើតនៅភូមិរន្ទះ ខេត្តតាកែវ មុខរបរស្រ្តីបំរើហាងខាងលើ។ ដោយឡែកជនសង្ស័យជាប្តីមានឈ្មោះ ប៉ោក ធឿន អាយុ ២៨ឆ្នាំ នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

    ប្រភពដដែលបានបញ្ជាក់ថា ដំបូងឡើយជនរងគ្រោះ និងជនសង្ស័យ បានឈ្លោះប្រកែកគ្នា ដោយសារជនរងគ្រោះ ត្រូវជាប្រពន្ធ ប្រច័ណ្ឌប្ដី ថាប្តីមានស្រីថ្មី ហើយឈានដល់ការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក និងប្រតាយប្រតប់គ្នា ហើយក៏ត្រូវប្តីកំណាច ចិត្តតិរច្ឆាន យកកាំបិតចិតបន្លែ មកចាក់ចំដើមទ្រូងប្រពន្ធខាងឆ្វេង បណ្ដាលឱ្យហូរឈាមស្រោចពេញខ្លួនស្លាប់ភ្លាមៗតែម្ដង។

    ក្រោយធ្វើកោសល្យវិច័យរួច សាកសពស្ត្រីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    ចំណែកឃាតករដៃដល់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលជំនាញយុត្តិធម៌ក្រុងច្បារមន ធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីចាត់ការតាមច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ