រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំមន្រ្តីបោសសម្អាតធ្វើអនាម័យតាមបណ្តោយឆ្នេរអូរត្រេះ-១ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
រដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំមន្រ្តីបោសសម្អាតធ្វើអនាម័យតាមបណ្តោយឆ្នេរអូរត្រេះ-១ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ព្រះសីហនុ៖ នាព្រឹកថ្ងៃពុធ១០ កើត ខែបុស្ស ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២លោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានដឹកនាំមន្រ្តីរដ្ឋបាលក្រុង កងកម្លាំងទាំង៣ប្រភេទ សង្កាត់ទាំង៤ ប្រជាការពារ និងបុគ្គលិកអនាម័យក្រុង ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថាន និងក្រុមហ៊ុនសំរាម KSWM ដេីម្បីចុះសម្អាតអនាម័យតាមបណ្តោយឆ្នេរអូរត្រេះ-១ ចាប់ពីចំណុចពយ៣៩ រហូតដល់ចុងអូរត្រេះ-១ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គូសបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុនថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុង សង្កាត់ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានរួមគ្នាចុះសម្អាតអនាម័យបរិស្ថាននៅឆ្នេរអូរឈេីទាល-២ (អតីតអារីស្តុន) ហេីយព្រឹកនេះចុះសម្អាតនៅឆ្នេរអូរត្រេះ-១ និងបន្តទៅឆ្នេរអូរត្រេះ-២ បន្តទៀត៕
No comments