គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    មកដឹងពីកិច្ចសម្រុះសម្រួល រវាងបុរី VIP និង អតិថិជនដែលប្រតិកម្ម

    មកដឹងពីកិច្ចសម្រុះសម្រួល រវាងបុរី VIP និង អតិថិជនដែលប្រតិកម្ម

    យោងតាមកំណត់ហេតុប្រជុំ ក្រោយការសម្រុះសម្រួលរវាងបុរី VIP និង អតិថិជន ក្រោមការដឹកនាំរបស់លោកស្រីអភិបាលខណ្ឌដង្កោ គឺបុរីវីអាយភី និង អតិថិជន ដែលមានប្រតិកម្មជុំវិញការសាងសង់មានការយឺតយ៉ាវព្រោះបញ្ហាកូវីត១៩នោះ  បានបង្ហាញពីដំណោះស្រាយមួយជាវិជ្ជមានហើយ ដោយឈានដល់ការឯកភាព គ្នាភាគច្រើន ក្រោមវត្តមានអភិបាលខ័ណ្ឌដង្កោជាអ្នកដឹកនាំកិច្ចសម្រុះសម្រួល និង ជាសាក្សីផ្ទាល់។

    លោក ស៊ុំ ស៊ីដេត ប្រធានគ្រប់គ្រងបុរី VIP ជាតំណាងអោយ លោក ហម រ៉ន និង លោក វ៉ន វណ្ណៈ នាយកក្រុមហ៊ុនបុរីវីអាយភី បានលើកឡើងថា ដើម្បីបញ្ចប់នូវភាពចម្រូងចម្រាស់ គឺក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននឹងសម្រេចអោយបាននូវផែនការហិរញ្ញវត្ថុ បញ្ចប់គម្រោងសាងសង់ផ្ទះទាំងអស់ ជូនដល់ប្រជាពលរដ្ឋ ដោយនឹងចេញប័ណ្ណកម្មសិទ្ធិជាផ្លូវការផង ជូនដល់ម្ចាស់ផ្ទះនីមួយៗទៅតាមលំដាប់។ ក្រុមហ៊ុន ប្រកាសថានឹងមិនធ្វើអោយមានការយឺតយ៉ាវក្នុងការប្រគល់ផ្ទះជូនដូចពេលកូវីតកំពុងផ្ទុះឡើងនោះឡើយ ក្រោយការឯកភាព។ លោកថា មកទល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់រួចរាល់លើសពី៨០ភាគរយរួចហើយ  ហើយបញ្ហាដែលបានយឺតយ៉ាវ រហូតអ្នកខ្លះផ្ទុះការតវ៉ានោះ មិនមែនជាចេតនារបស់ក្រុមហ៊ុននោះទេ  ប៉ុន្តែគឺបណ្ដាលមកពីបញ្ហាកូវីត១៩ ដែលបានរាំងស្ទះក្នុងគម្រោងសាងសង់តែម្ដង ព្រោះតែបញ្ហាកម្មករមិនហ៊ានមកធ្វើការ និង ដោយសារតែកត្តាសម្ភារៈសំណង់ស្ទើរគ្រប់ផ្នែកដែលក្រុមហ៊ុនបានកម្ម៉ង់ដើម្បីពន្លឿនដល់ការសាងសង់ ត្រូវបានរាំងស្ទះ ព្រោះតែច្រកដឹកជញ្ជូនមួយចំនួនត្រូវបានរាំងខ្ទប់។ លោកបានធ្វើការពន្យល់ថា បញ្ហាដែលក្រុមហ៊ុនបានជួបប្រទះ គឺដោយសារតែកូវីត១៩ផ្ទុះខ្លាំង ស្របពេលដែលមានអតិថិជនជាច្រើនមានការពន្យាពេលបង់លុយ និង ខ្លះស្នើសុំមិនបង់តែម្ដង ដែលតម្រូវអោយក្រុមហ៊ុនក៏ត្រូវមានការយោគយល់។ ក្នុងនោះ ការបង្រួមក្បាលដី បញ្ហាដូរប្រភេទក្បាលដីក្នុងកាបំបែកក្បាលដី ជូនដល់ពលរដ្ឋ ក៏ត្រូវប្រើពេលវេលាផងដែរ ទើបការងារកន្លងមក មានភាពយឺតយ៉ាវ ហើយបង្កអោយអតិថិជនខ្លះមានរឿងអន់ចិត្ត។ នៅចំពោះមុខ លោកស្រី គឹម ញឹក អភិបាលខ័ណ្ឌដង្កោ លោក ស៊ុំ ស៊ីដេត បានបញ្ជាក់នៅក្នុងឯកសារថា គម្រោងផ្ទះទាំងអស់របស់ក្រុមហ៊ុនបុរីវីអាយភីនៅភ្នំពេញ នឹងមិនអោយយឺតយ៉ាវទៀតទេ ហើយក្រុមហ៊ុនត្រូវតែសម្រេចប្រគល់ផ្ទះជូនដល់អតិថិជនមិនអោយហួសពីចុងឆ្នាំ២០២២នេះឡើយ ដោយក្រុមហ៊ុនក៏នឹងធ្វើប័ណ្ណបំបែកក្បាលដីជាបន្តបន្ទាប់ ហើយអោយបានលឿនបំផុត ក្រោយការប្រគល់ផ្ទះជូន។ ក្រុមហ៊ុនបានដាក់កំហិតអោយក្រុមហ៊ុនសាងសង់ត្រូវតែបញ្ចប់ការសាងសង់ អោយបានទាំងស្រុង នៅចុងខែធ្នូ ក្នុងឆ្នាំ២០២២ ដើម្បីអោយមានទំនុកចិត្តដល់គ្រប់អតិថិជន ក្រោយការព្រមព្រម។ លោកថា ក្រុមហ៊ុនសូមទទូចអោយអតិថិជនមានការយោគយល់ ហើយប្រសិនបើមានចម្ងល់ ឬ មានបញ្ហា ចង់អោយក្រុមហ៊ុនធ្វើការដោះស្រាយ សូមទំនាក់ទៅកាន់ការិយាល័យបុរីវីអាភី ដែលស្ថិតនៅ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ នៅត្រង់ច្រកចូលបុរីគ្រប់ម៉ោងធ្វើការ ជៀសជាងមិនបានជជែកគ្នា ហើយធ្វើការតវ៉ា។ នៅក្នុងលិខិតនោះ គេឃើញតំណាងអតិថិជនជាច្រើនបានទទួលយកដោយការពេញចិត្ត  ដែលយោងតាមលិខិតកំណត់ហេតុផ្លូវការរបស់លោក ស៊ុំ ស៊ីដេត គឺអតិថិជនដែលទទួលយកដំណោះស្រាយ  សុទ្ធតែអបអរសាទរ និង សប្បាយចិត្ត ដែលចរន្តនៃការឯកភាពនេះ ក៏បង្ហាញអោយឃើញកាន់តែច្បាស់ពីជំហរដោះស្រាយរបស់បុរី ទៅកាន់អតិថិជន ដើម្បីបញ្ចប់នូវរាល់បាតុភាពផ្សេងៗ បើទោះជាមានការមិនពេញចិត្តពីម្ចាស់លំនៅដ្ឋានខ្លះ។  ក្រឡេកទៅមើលបុរីវីអាយភីឯណោះវិញ ក៏ឃើញមានសកម្មភាពសាងសង់ពីសំណាក់កម្មករយ៉ាងគគ្រឹកគគ្រេងខុសប្លែកពីពេលមុនផងដែរផង ដើម្បីអោយការសាងសង់រួចរាល់មុនកំណត់ ព្រោះបើតាមការរំពឹងទុករបស់លោក ស៊ុំ ស៊ីដេត គឺគម្រោងទាំងមូល នឹងអាចប្រគល់ផ្ទះជូនដល់អតិថិជនមុនកំណត់ ប្រសិនបើគ្មានការប្រែប្រួល។ ផ្អែកតាមកិច្ចសម្របសម្រួលនេះ គេជឿជាក់ថា អតិថិជនពិតជាមើលឃើញពីបរិយាកាសដែលបានកើតឡើងនៅកម្ពុជា ហើយនឹងទទួលយកដំណោះស្រាយយ៉ាងពេញចិត្ត ស្របគ្នាដែលបុរីក៏បង្ហាញពីឆន្ទៈកាន់តែខ្លាំង ក្នុងការដោះស្រាយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ