គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ល្បែងស៊ីសងក្នុងកាស៊ីណូ យីហោ 8888 និង168 ប្រចាំក្រុងបាវិត កំពុងតែប្រព្រឹត្តអំពើផ្ទុយពីច្បាប់ ដោយបើកដៃអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងអនាធិបតេយ្យ_វគ្គ១

    ល្បែងស៊ីសងក្នុងកាស៉ីណូ យីហោ 8888 និង168 ប្រចាំក្រុងបាវិត កំពុងតែប្រព្រឹត្តអំពើផ្ទុយពីច្បាប់ ដោយបើកដៃអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងអនាធិបតេយ្យ_វគ្គ១

    ផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:២៦នាទី
    ស្វាយរៀង៖ ទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូ យីហោ 8888 និង 168 ហ្គេមបាញ់ត្រី ស្ថិតនៅភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កំពុងតែប្រព្រឹត្តអំពើល្មើសច្បាប់ យ៉ាងធ្ងន់ធ្ងរ ដោយបើកដៃពលរដ្ឋខ្មែរ ចូលទៅលេងយ៉ាងសស្រាក់សស្រាំ ជាហេតុបង្កបង្កើននូវបទល្មើសជាច្រើន។

    តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងក្នុងកាស៊ីណូ ដែលមានយីហោដូចខាងលើនេះ បានប្រើប្រាស់អាជ្ញាប័ណ្ណកាស៊ីណូ ដើម្បីតែបំភ័ន្តភ្នែកថ្នាក់ដឹកនាំតែប៉ុណ្ណោះ តែធាតុពិតគឺ ជាកន្លែងប្រព្រឹត្តបទល្មើស ពោលគឺ៖ ប្រមូលផ្ដុំដោយពលរដ្ឋខ្មែរឲ្យចូលលេងបំពានគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

    មានប្រភពខ្លះបានបង្ហើបទាំងស្រពិចស្រពិលថា៖ ទីតាំង បនល្បែង កាស៊ីណូ យីហោ 8888 និង 168 ខាងលើនេះ ដូចជាគ្មានមានច្បាប់អនុញ្ញាតនោះទេ (គ្មានអញ្ញាប័ណ្ណ) ព្រោះថាបើសិនជាមានអញ្ញាប័ណ្ណ មិនមែនបណ្តោយឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យនោះទេ។

    សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូរទាំងប្រទេស ត្រូវតែបង្រ្កាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាបាននៅសុខសុវត្តិភាពដល់ប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។

    តែផ្ទុយទៅវិញទីតាំងល្បែងសុីសង ក្នុងកាស៊ីណូ ដែលមានយីហោ 8888 និង168 ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង កំពុងតែបើកទទួលពលរដ្ឋខ្មែរឲ្យចូលលេងយ៉ាងគឃ្លើន ជារៀងរាល់ថ្ងៃ ម៉្យាងវិញទៀត កាលនៅពេលថ្មីៗនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនដល់ពលរដ្ឋទូរទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នបំផុតចំពោះជំងឺកូវីដ-១៩,ទើបបម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង ដោយឡែកទីតាំងល្បែងសុីសងក្នុងកាស៊ីណូខាងលើនេះ ហាក់មិនញញើតនិងមិនគោរពតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នោះឡើយ!

    មហាជនជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមលោកស្នងការជួយចាត់កម្លាំងចុះអន្តរគមករណីនេះផង ព្រោះពលរដ្ឋខ្មែរជាច្រើនកំពុងតែរងគ្រោះដោយសារតែកាស៊ីណូដែលបំពានច្បាប់ទាំងនេះ៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ