ខណ្ឌមានជ័យ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទអនឡាញ internet កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ
ខណ្ឌមានជ័យ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទអនឡាញ internet កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងអនាធិបតេយ្យ
ផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:០៩នាទីភ្នំពេញ៖ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំណុចផ្លូវចូលហាងកាហ្វេ យីហោ ឪរ៉ាល់កាហ្វេ មានទីតាំងមួយកន្លែង (ជាទីតាំងចាស់) កំពុងតែប្រមូលផ្ដុំទៅដោយក្មេងៗទំនើង មកពពាក់ពពូនគ្នាលេងល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ internet យ៉ាងអណាធិបតេយ្យ។
ពលរដ្ឋជាច្រើន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងមួយកន្លែងនេះ ដែលប្រមូលផ្តុំទៅដោយជនញៀនល្បែង ជាច្រើនចេញចូលយ៉ាងសស្រាក់សស្រាំ ជាពិសេសសម្បូរទៅដោយក្មេងទំនើង ទំនងជាញៀនថ្នាំ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ សូមជួយចាត់មន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងខាងលើនេះផងទាន៕
គួរបញ្ជាក់ដែរថា៖ ទីតាំងខាងលើនេះកន្លងមក ធ្លាប់បានកម្លាំងសមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបជារើយៗផងដែរ ប៉ុន្តែនៅតែបន្តលួចលាក់បង្កើតល្បែងស៊ីសងយ៉ាងគឃ្លើន
No comments