ព្រៃផ្សៃពេកហើយ..! គ្រាន់តែបើកម៉ូតូកង់បីបុកចូលមន្ទីរពេទ្យ ត្រូវសន្តិសុខ ចាប់អ្នកបើកបរ ចងស្លាបសេក ភ្ជាប់ជាមួយកង់បី
ព្រៃផ្សៃពេកហើយ..! គ្រាន់តែបើកម៉ូតូកង់បីបុកចូលមន្ទីរពេទ្យ ត្រូវសន្តិសុខ ចាប់អ្នកបើកបរ ចងស្លាបសេក ភ្ជាប់ជាមួយកង់បី
ផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១:២៥នាទីហេតុការណ៍ដ៏ភ្ញាក់ផ្អើល បង្កដោយបុរសម្នាក់សង្ស័យស្រវឹងស្រាបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងជ្រុលបុកចូលមន្ទីសម្រាកព្យាបាល និងសម្ភព មនោរម្យ តែត្រូវបានសន្តិសុខយាមនៅមន្ទីរពេទ្យចាប់ចងស្លាបសេក ភ្ជាប់ជាមួយម៉ូតូកង់បីឥណ្ឌា កាលពីវេលាម៉ោង ៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ ៣៧១ សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីសន្តិសុខ យាមនៅមន្ទីពេទ្យបានឲ្យដឹងថា មុនកើតហេតុបុរសដែលបើកម៉ូតូកង់បីឥណ្ឌាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HY-3345 សង្ស័យស្រវឹងស្រាខ្លាំង និងមានចេតនាបើក បុកចូលមន្ទីពេទ្យ២លើកហើយ ដោយលើកទី១ មិនបានបញ្ជាក់ពីថ្ងៃខែឆ្នាំ នោះទេ លុះលើកទី២ម៉ោងកើតហេតុខាងលើ ខណៈដែលបុរសបើកម៉ូតូកង់បីខាងលើឈប់នៅមុខមន្ទីរពេទ្យក្នុងទិសដៅពីកើតទៅលិចស្រាប់តែបើកបុកចូលអាហាដ្ឋានរបស់មន្ទីរពេទ្យបណ្ដាលឱ្យបែកទ្វារកញ្ចក់និងរងការខូចខាតសម្ភារៈមួយចំនួន ភ្លាមនោះរូបគាត់ជាសន្តិសុខដែលយាមនិងមើលការខុសនៅមន្ទី ឃើញមានដបសាំង១ដប នៅលើម៉ូតូកង់បី ខណះនោះរូបគាត់ខ្លាចអ្នកបើកបរ យកសាំងនោះមកចាក់ដុតមន្ទីពេទ្យ ទើបរូបគាត់យកក្រណាត់ស មកចងអ្នកបើកបរម៉ូតូកង់បីភ្ជាប់នឹងម៉ូតូកង់បីតែម្តង។
បើតាមការរៀបរាប់ពីបុរសជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌាបានប្រាប់ថា៖ រូបគាត់គ្មានបំណងបើកបុកមន្ទីរពេទ្យនោះទេដោយសារម៉ូតូកង់បីរបស់គាត់ជាប់ហ្គា ទើបបុកចូលមន្ទីពេទ្យនោះទៅ បន្ទាប់មកត្រូវសន្តិសុខយាមនៅមន្ទីរពេទ្យចាប់រូបគាត់និងបានប្រើហិង្សាទៅលើរូបគាត់ចាប់ចងស្លាបសេកជាប់ជាមួយម៉ូតូកង់បីឥណ្ឌារបស់គាត់តែម្ដង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍៕
No comments