លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដែលរងបួសធ្ងន់ធ្ងរ ខណៈពេលកំពុងបំពេញបេសកកម្ម
លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ ដែលរងបួសធ្ងន់ធ្ងរ ខណៈពេលកំពុងបំពេញបេសកកម្ម
ផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២:០៧នាទីកំពង់ចាម៖ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ថៃ ភារិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពង្រ នៃអធិការរដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានរងរបួសធ្ងន់ធ្ងរ នៅពេលដែលកំពុងបំពេញបេសកកម្ម កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមកនេះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការក៏បាន នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ អង្ករ០២បេ ទឹកផ្លែឈេី០២កេស មី០២កេស ទឹកដោះគោឆៅ០២យួរ ទឹកសុទ្ធ០២កេស ម៉ាស០៤ប្រអប់ ដេីម្បីជួយសម្រួលបន្ទុកលេីការព្យាបាលជំងឺផងដែរ ។
សរុបថវិកាចំណាយទាំងអស់ចំនួន ១,៦៨០,០០០ រៀល
No comments