ខណ្ឌមានជ័យ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ បើកដំណើរការវិញហើយ បន្ទាប់ពីបានបង្ក្រាបមួយចម្អិនកំពឹស
ខណ្ឌមានជ័យ៖ ទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ បើកដំណើរការវិញហើយ បន្ទាប់ពីបានបង្ក្រាបមួយចម្អិនកំពឹស
ផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:៣៨នាទីភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី ដែលប្រមូលផ្តុំដោយក្មេងទំនើង ស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានបើកដំណើរការវិញហើយ បន្ទាប់ពីសមត្ថកិច្ចចុះបង្ក្រាបបានមួយចម្អិនកំពឹស។
ពលរដ្ឋជាច្រើនសម្តែងការហួសចិត្ត ចំពោះទីតាំងបទល្មើសហ្គេមបាញ់ខុសច្បាប់ ខាងលើ ដែលប្រមូលផ្តុំដោយជនញៀនថ្នាំ និងធ្លាប់សមត្ថកិច្ចខណ្ឌមានជ័យ ចុះបង្ក្រាបកាលពីថ្ងៃទី២៥ ខែកមរា ២០២២ កន្លងទៅក្តៅ ស្រាប់តែពេលនេះបែរជាគឃ្លើនបើកដំណើរការឡើងវិញ និងមិនទាន់មានសមត្ថកិច្ចណាចុះបង្ក្រាបសារជាថ្មីនោះទេ។
ពលរដ្ឋជាច្រើនកំពុងតែរងចាំមើលលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ មានសមត្ថភាពហ៊ានបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ខាងលើនេះ ម្តងទៀតដែរឬយ៉ាងណា។
ប្រជាពលរដ្ឋស្នើសុំដល់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងបទល្មើសខាងលើនេះផងទាន៕
No comments