គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ប្រចាំ កម្ពុជា បើកកិច្ចប្រជុំ ពិភាក្សាឆ្នាំ២០២១បន្តទិសដៅឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ជា កែវចិន្តា តំណាង ដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

    សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ប្រចាំ កម្ពុជា បើកកិច្ចប្រជុំ ពិភាក្សាឆ្នាំ២០២១បន្តទិសដៅឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ជា កែវចិន្តា តំណាង ដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន

    ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨:៣៨នាទី
    បន្ទាយមានជ័យ៖ នៅថ្ងៃទី ២៥ខែកុម្ភ:ឆ្នាំ២០២២ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាន នាយកដ្ឋាននីតិកម្ម ក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ខៀវកាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន និង ឯកឧត្ដម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាគណៈអធិបតី និងសាកសួរសុខទុក្ខ បងប្អូនអ្នកសារព័ត៌មាន និងផ្តល់អនុសាសន៍ ផ្តល់យោបល់ ទាក់ទិន ទៅនិងច្បាប់ នៃរបបអ្នកសារព័ត៌មាន នៅឆ្នាំ១៩៩៥  នៅក្នុងនោះ ឯកឧត្តម ជា កែវចិន្តា បានពន្យល់ ពាក់ព័ន្ធទៅ មូលដ្ឋានគ្រឹះ ក្នុងការធ្វើព័ត៌មាន ប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ សុជីវធម៌  ឯកឧត្តមក៏បានកើនរំលឹក ដល់បងប្អូន អ្នកសារព័ត៌មាន ដែលបានចុះបញ្ជី នៅក្រសួង ព័ត៌មាន និង ក្រសួង ពាណិជ្ជកម្ម ដែលមានសុពលភាព និងត្រូវបានការពារ ដោយច្បាប់ ចំពោះ បងប្អូន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក៏ត្រូវបានការពារ សិទ្ធិបញ្ញានៃកេតនាម ជៀសវាង មានគេក្លែងបន្លំ ឈ្មោះ គេហទំព័រ ដែលបានចុះបញ្ជី ទាំងនោះ យកទៅប្រើប្រាស់ នៅប្រការណាមួយធ្វើអោយមានការប៉ះពាល់ ដល់កម្មសិទ្ធិ បុគ្គល។

    លោក សុខ សុវណ្ណ អគ្គលេខាធិការរងនៃសហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ានប្រចាំកម្ពុជា បានបើកកិច្ចប្រជុំ វិសាមញ្ញឆ្នាំ២០២១ និងបន្តទិសដៅឆ្នាំ២០២២ និងធ្វើសេចក្តី រាយការណ៍ ជូនគណៈអធិបតី ពីការវិវត្តន៍ របស់សហព័ន្ធ ប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា សូមបញ្ជាក់ផងដែលថា សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយអាស៊ាន ប្រចាំកម្ពុជា ដែលហៅកាត់ថា (យូ អេម អេ UMA)បានចាប់កំណើតនៅឆ្នាំ២០១០ បន្ទាប់ពី ក្នុងអំឡុង ប្រទេសកម្ពុជា មានបញ្ហា រវាងប្រទេសថៃនៃក្រវាត់ព្រំដែន កម្ពុជាថៃ  ក្នុងពេលនោះ លោកសុខ សុវណ្ណ បានដឹកនាំក្រុមអ្នកសារព័ត៌មាន នៅក្នុងស្រុក បានសហការណ៍ ជាមួយអ្នកសារព័ត៌មាន នៅប្រទេសថៃ ក្នុងគោលបំណង ជួបគ្នាពិភាក្សា ចងសម្ព័ន្ធនិមិត្ត រវាងអ្នកសារព័ត៌មាន ដើម្បីធ្វើព័ត៌មាន សន្តិភាព រវាងប្រទេសជិតខាងទាំងពីរ គឺកម្ពុជានិងថៃ នៅក្នុងនោះមានការពិគ្រោះយោបល់ របស់ ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផងដែរ។

    មកដល់បច្ចុប្បន្ននេះ សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា មានលោក បាស៉ិត សែន រុងរឿង ជាអគ្គលេខាធិការ ប្រចាំប្រទេសថៃ លោក សុខ សុវណ្ណជាអគ្គលេខាធិការរងប្រចាំកម្ពុជា និង ប្រទេស ឡាវ ព្រមទាំងប្រទេសភូមិមា ផងដែរ។ 

    ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តែផ្តាំសួរសុខទុក្ខ ដល់បងប្អូន អ្នកសារព័ត៌មាន និងសូមគាំទ្រទាំងស្រុង ចំពោះព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ  ឯកឧត្ដម បានបន្ថែមទៀតថា អ្នកសារព័ត៌មានគឺជាដៃគូរដោយមិនអាចខ្វះបាន ក្នុងការរិះគន់ដើម្បីស្ថាបនាសង្គម។

    លោក កង អារុណ សមាជិកគណៈកម្មាធិការ នាយក សហព័ន្ធប្រព័ន្ធ ផ្សាព្វផ្សាយអាស៊ាន ប្រចាំ កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ប្រាស៉ីត សែនរុងរឿង អគ្គលេខាធិការ នៃសហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយ អាស៊ាន ប្រចាំកម្ពុជា បានឡើងសារលិខិត អបអរសារទរ សូមរំលឹកផងដែលថា  សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ត្រូវបាន សម្តេច តេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ជាផ្លូវការ និងសម្តេច បានទទួលពាន សន្តិភាពនិងអភិវឌ្ឍន៍ នាអំឡុងឆ្នាំ២០១៦ អរគុណសន្តិភាព។

    ក្រុមការងារអ្នកសារព័ត៌មានជាង៦០អង្គភាព សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន របស់គណៈអធិបតី នៃក្រសួង ព្រមទាំង សូមថ្លែងអំណរគុណ សារជាថ្មី ម្តងទៀត ចំពោះ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត អភិបាលនៃគណៈអភិបាលរងខេត្ត បន្ទាយមានជ័យ និងសូមជូនពរ ដល់គណៈអធិបតី ទាំងអស់ សូមជូនតែសុខភាពល្អ ដើម្បីបន្តក្នុងការដឹកនាំ នាវា សន្តិភាព  អរគុណ សន្តិភាព៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ