គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បឹងធម្មជាតិ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឈ្មួញទុច្ចរិត ឃុបឃិតគ្នា លក់ដូរ ដោយរលូន ខណៈអាជ្ញាធរស្រុកមិនហ៊ានបរិយាយ_វគ្គ១

    បឹងធម្មជាតិ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានឈ្មួញទុច្ចរិត ឃុបឃិតគ្នា លក់ដូរ ដោយរលូន ខណៈអាជ្ញាធរស្រុកមិនហ៊ានបរិយាយ_វគ្គ១

    ផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១:៣៧នាទី
    កំពង់ចាម៖ បឹងធម្មជាតិជាច្រើនកន្លែង «បឹងត្រាវតូច-បឹងត្រាវធំ-បឹងរោងរាំង និងបឹងផ្សេងទៀត» ស្ថិតនៅមូលដ្ឋាន ឃុំកងតាណឹង ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម កំពុងតែរង់ការបាត់បង់ជាបណ្តើរៗហើយ ខណៈដែលមានឈ្មួញទុច្ចរិត ឃុបឃិតគ្នាជាប្រព័ន្ធ កាត់ជ្វាលក់យ៉ាងគឃ្លើន ដោយគ្មានខ្លាចញញើតច្បាប់បន្តិចឡើយ។

    ពលរដ្ឋទន់ខ្សោយជាច្រើន កំពុងតែមានការភ្ញាក់ផ្អើល  និងងើយឆ្លល់យ៉ាងខ្លាំង ចំពោះទង្វើ និងសកម្មភាព លក់ដូរ បឹងធម្មជាតិ ដែលជាសម្បត្តិរដ្ឋ តាំងពីបុរមបុរាណ ដែលប្រព្រឹត្តដោយឈ្មួញ ឃុបឃិតគ្នា នឹងគ្មានការរំខានដល់អាជ្ញាធរពាក់ព័ន្ធ។

    ចំណែកលោក ភោគ សាវុធ អភិបាលស្រុកកងមាស ខាងសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានទេ ព្រោះពេលដែលទូរស័ព្ទខលចូល គ្រាន់តែលឺពីសំណួរ ពាក់ព័ន្ធទៅនឹងការទិញលក់ដីបឹងធម្មជាតិ លោកឆ្លើយថារវល់ នឹងដេញឱ្យទៅសួរខាងបរិស្ថានវិញ។

    ក្នុងនាមជាអភិបាលស្រុក ជាអាណាព្យាបាល របស់ប្រជាពលរដ្ឋ បែរជាបញ្ចេញនូវអាកប្បកិរិយាគេចវេស ហាក់បីដូចជាមិនមានភាពទទួលខុសត្រូវ ចំពោះសកម្មភាព និងទង្វើ ដែលឈ្មួញទុច្ចរិត ឃុបឃិតគ្នា ទន្ទ្រានយកដីបឹងធម្មជាតិរបស់រដ្ឋ លក់ដូរដោយអណាធិបតេយ្យ (តើឱ្យពលរដ្ឋសង្ឃឹមអ្វី)។

    យ៉ាងមិញប្រជាពលរដ្ឋជាច្រើននៅតែទទួចស្នើសុំដល់ លោក ភោគ សាវុធ អភិបាលស្រុកកងមាស និងអាជ្ញាធរពាក់ព័ន្ធគ្រប់ស្ថាប័ន សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្កេតអំពីករណីខាងលើផងទាន។

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនឹងរងចាំការបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ