កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
ផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧:៥៤នាទីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទី ទាបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ខណ:កម្លាំងកំពុងល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ប្រទះឃើញជនសង្ស័យក៏ត្រួតពិនិត្យឆែកឆេររកឃើញមានថ្នាំញៀន។
ជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ ថោង ឃ្និន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរំចេក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២- ឈ្មោះ តឹប ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងរំចេក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាំងចាប់យក៖ ម៉ូតូម៉ាក Honda Dream ពណ៍ ខ្មៅ គ្មានស្លាកលេខ, ទូរស័ព្ទចាស់ ១គ្រឿង, ក្រាមសថ្លា ២កញ្ចប់ តូចនឹងធំល្មម។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
No comments