គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការអនុវត្តវិធានការច្បាប់ លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពីការអនុវត្តវិធានការច្បាប់ លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍

    ផ្សាយបន្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧:៤៥នាទី
    ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងពីការអនុវត្តវិធានការច្បាប់ លើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ដែលនៅរឹងរូសមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្នុងការកំណត់ឱ្យមកយកសំណាក បន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន កងមាស ទើបទទួលបាននៅថ្ងៃនេះ។

    ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ បានធ្វើការប្រមូលផ្តុំគ្នាយ៉ាងអាណាធិបតេយ្យនៅតាមទីសាធារណៈ ផ្ទុយពីវិធានសុខាភិបាល ក៏ដូចជាមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ហេតុនេះ អាជ្ញាធរមានសមត្ថកិច្ចគ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករទាំងអស់ចំនួន ៦៤នាក់ ទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តស្វែងរកវីរុសកូវីដ១៩ ជាលទ្ធផលមានបាតុករចំនួន ០២នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជូនអ្នកវិជ្ជមានទាំងពីរនាក់នោះទៅមណ្ឌលព្យាបាល ដោយបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់បន្តទៀត ព្រមទាំងបានអនុញ្ញាតឱ្យអ្នកដទៃទៀតត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញដើម្បីបន្តការតាមដានសុខភាព និងធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។

    ទោះបីជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ក្រុមបាតុករឱ្យបញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់យ៉ាងណាក៏ដោយ ក៏ក្រុមបាតុករទាំងនេះនៅតែបំពានធ្វើសកម្មភាពបាតុកម្មខុសច្បាប់ក្រោមលេសធ្វើកូដកម្មដោះស្រាយវិវាទការងារ ដោយប្រកាសបង្ហាញឆន្ទៈយ៉ាងជំហរ កៀរគរតាមរយៈបណ្តាញសង្គម និងមធ្យោបាយផ្សេងៗទៀត ឱ្យមកចូលរួមប្រមូលផ្តុំគ្នាដោយមិនខ្វល់ពីវិធានសុខាភិបាលនៅពេលដែលការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី អូមីក្រុង ក្នុងសហគមន៍ ដែលមានអត្រាឆ្លងដល់លេខបីខ្ទង់។

    រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាក់ស្តែងនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករចំនួន ៣៩នាក់ បានធ្វើការប្រមូលផ្តុំគ្នាជាបន្តបន្ទាប់នៅតាមបណ្តោយវិថីសុធារស មុខសាកលវិទ្យាល័យបៀលប្រាយ។

    ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមបាតុករដែលមានចរិតចចេសរឹងរូស នៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មដែលមិនអនុវត្តតាមវិធានសុខាភិបាលបែបនេះ រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជូនក្រុមបាតុករទាំង៣៩នាក់ ទៅមណ្ឌចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរកឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល ព្រមទាំងសម្រេចចិត្តលែងធ្វើការអប់រំតទៅទៀត ហើយអនុវត្តវិធានការច្បាប់ដោយពិន័យអន្តរការណ៍ជាប្រាក់ចាប់ពី ១លាន ដល់ ៥លានរៀល ស្របតាមអនុក្រឹត្យលេខ ២៧ អនក្រ.បកចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដើម្បីឱ្យមានការរាងចាល។

    ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដទៃទៀត ឱ្យបញ្ឈប់រាល់សកម្មភាពប្រមូលផ្តុំខុសច្បាប់ផ្ទុយនឹងវិធានការសុខាភិបាល ទោះក្នុងរូបភាពណាក៏ដោយ និងត្រូវចូលរួមសហការជាចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងវិធានសុខាភិបាលដែលបានដាក់ចេញ ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ចការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕

    សូមអានសេចក្ដីជូនដំណឹង លម្អិតដូចខាងក្រោម៖

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ