ដឹកលើសទម្ងន់ ល្មើសច្បាប់រដ្ឋ បំផ្លាញស្ពាន ផ្លូវ បំផ្លាញជាតិ បំផ្លាញខ្លួនឯង បំផ្លាញអ្នកដ៏ទៃ គួរអនុវត្តច្បាប់តឹងរឹង
ដឹកលើសទម្ងន់ ល្មើសច្បាប់រដ្ឋ បំផ្លាញស្ពាន ផ្លូវ បំផ្លាញជាតិ បំផ្លាញខ្លួនឯង បំផ្លាញអ្នកដ៏ទៃ គួរអនុវត្តច្បាប់តឹងរឹង
ផ្សាយបន្តនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:៥៧នាទីសៀមរាប៖ សមត្ថកិច្ចបញ្ជាក់ថានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៣០ ត្រង់ចំណុចលើស្ពានវត្តស្លែង ស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប មានករណី បាក់ស្ពានមួយ ដែលបង្កឡើងដោយរថយន្តម៉ាក NISSAN DESEL ផលិតឆ្នាំ១៩៩៨ ពាក់ផ្លាកលេខ សៀមរាប 3A- 3222 ប្រភេទបែន ពណ៌បៃតង អ្នកបើកបរឈ្មោះ លឹម រ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដឹកថ្មប្រភេទ 4×6 សរុបទំងន់ ទាំងអស់ 28 តោន ទិសដៅពីជើងទៅត្បូងហើយបាន បើកឆ្លងកាត់លើស្ពានលើសទំងន់ហើយបណ្តាលឲ្យបាក់ចំកណ្តាលស្ពាន។
សមត្ថកិច្ចបានបញ្ជាក់ថា ដោយសារ រថយន្តដឹកលើសទំងន់ ទើបបង្កជាគ្រោះថ្នាក់បែបនេះ។
ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ឈ្មោះ លឹម រ៉េត ភេទប្រុស អ្នកបើកបររថយន្ត បញ្ជូនទៅព្យាបាលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបង្កការខូចខាត បាក់ស្ពានថ្មប្រវែង ៥ម៉ែត្រ x ៤.៥០ម៉ែត្រ ខូចខាតរថយន្តចំនួន១គ្រឿង៕
No comments