ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាសបានជួបជុំគ្នានាថ្ងៃនេះ!
ក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ទើបយើងមានឱកាសបានជួបជុំគ្នានាថ្ងៃនេះ!
ផ្សាយបន្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៣៩នាទីកណ្តាល៖ លោក ហ៊ាង ប៊ុនថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន The Mirror News ថ្នាក់ដឹកនាំ ទីប្រឹក្សាជាន់ខ្ពស់ សហការី លោក លោកស្រី សប្បុរសជននានា រួមទាំងបងប្អូនអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានចុះជួបសំណេះសំណាល, នាំយកអំណោយសប្បុរសជន និងថវិកាមួយចំនួនដើម្បីផ្ដល់ជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ស្ថិតនៅក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
នាឱកាសនោះ លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលក៏បាននាំយកអំណោយជាថវិកា១លានរៀលរបស់លោកឧត្ដមសេនីយ៍ទោស្នងការដើម្បីផ្ដល់ជូនលោកយាយ លោកតា អ៊ំ ពូ មីងដែលមានជីវភាពខ្វះខាតនិងកំពុងស្នាក់នៅក្នុងបរិវេណវត្តពាមប្រជុំនិងវត្តព្រែកអំបិលផងដែរ។
ជាមួយគ្នានោះ លោក ហ៊ាង ប៊ុនថា ក៏បានថ្លែងថា យើងខ្ញុំព្រមទាំង លោកយាយ លោកតា អ៊ំ ពូ មីង មានការជួបជុំគ្នានាថ្ងៃនេះ គឺយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពប្រទេសមានសុខសន្តិភាព ដែលបានកើតចេញពីនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ លោកបានបន្តថា អំណោយជាសប្បុរសធម៌ ក៏ជាសិល្បៈនៃការចែករំលែក ហើយក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងដែលអាជ្ញាធរភូមិឃុំស្រុកខេត្តនិងរាជរដ្ឋាភិបាលមិនបានដឹងនោះឡើយ។
ទន្ទឹមគ្នានោះ លោក ហ៊ាង ប៊ុនថា បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋដែលបានមកទទួលស្បៀងថ្ងៃនេះ និងបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋបន្តអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ឲ្យបានជាដាច់ខាត ដើម្បីការពារសុខភាពខ្លួនយើង គ្រួសារយើង សហគមន៍យើង និងប្រទេសជាតិយើង ចាកផុតពីជម្ងឺឆ្លងកូវីដ-៩។ លោកបន្តទៀតថា យើងត្រូវបង្កើនប្រសិទ្ធិភាពការពាររាង្គកាយពីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទបំប្លែងថ្មី «អូមីក្រុង»។ យើងត្រូវបន្តអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហ៊ាង ប៊ុនថា អគ្គនាយកអង្គភាពព័ត៌មាន The Mirror News សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានាដែលបានរួមចំណែកទាំងពេលវេលា ថវិកា និងសម្ភារៈមួយចំនួនដើម្បីញុំាងឲ្យកម្មវិធីនាថ្ងៃនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងសូមអរគុណដល់បងប្អូនអ្នកសារព័ត៌មានយើងដែលបានអញ្ជើញចុះមកចូលរួមយ៉ាងអធិកអធ័មនិងជួយជម្រុញការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីកម្មវិធីនាឱកាសនេះ និងសូមជូនពរដល់លោកយាយ លោកតា អ៊ំ ពូ មីង បងប្អូន សប្បុរសជន និងបងប្អូនអ្នកសារព័ត៌មានសុំជួបប្រទះតែឧត្ដមពរ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សប្បុរសជនដែលបានរួមចំណែកក្នុងកម្មវិធីខាងលើនេះរួមមាន៖
១-មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ឈឹម បាវ និងមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ នៅ សា ចំនួន១លានរៀល
២-លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ចំនួន១លានរៀល
៣-លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរងខេត្តកណ្តាល៥សែនរៀល
៤- លោកឧត្ដមសេនីយ៍ទោ កៃ កុសល អនុប្រធាននាយកដ្ឋានអធិការកិច្ច៥សែនរៀល
៥- លោក សំ វណ្ណដា ម្ចាស់ភោជនីយដ្ឋាន សន្យា ៥សែនរៀល
៦- លោក លឹម ជាវលី និងភរិយា ព្រមទាំងបុត្រចំនួន២៥០$
៧- លោក វ៉ាន វ៉ាត និងភរិយា ម្ចាស់ភោជនីយដ្ឋាន ដីដុះ ចំនួន២សែនរៀល និងប្រេងកូឡា ៦០ប្រអប់
៨- ម្ចាស់ភោជនីយដ្ឋាន និងខារ៉ាអូខេ ឡាយ អេន ហ្គោល ចំនួន១០០$
៩- លោក ហ៊ ឈាងលីម ទីប្រឹក្សាផ្ទាល់ ចំនួន២សែនរៀល
១០- លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួលចំនួន១០០$
១១- លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកចំនួន១០០$
១២- លោក កន សុខកាយ អភិបាលស្រុកល្វាឯមចំនួន១០០$
១៣- លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្តាលចំនួន១០០$
១៤- លោក រាជ សារ៉ាត ចាងហ្វាងរស្មីគោកធ្លក សាប៊ូ មេឌីមុិច ចំនួន១០០ដុំ
១៥-ម្ចាស់ហាងលក់ម៉ូតូ ម៉ាក់ ទ្រី ភេសជ្ជៈ៥កេស និងថវិកាចំនួន២សែនរៀល៕
No comments