កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបករណីល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់
កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បង្ក្រាបករណីល្បែងស៊ីសង និងឃាត់ខ្លួនមនុស្សបានចំនួន០៩នាក់
ផ្សាយនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:៥៥នាទីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៥:១០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ និងគណៈកម្មាការផ្សារចាស់ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង ប្រភេទលេងបៀរ នៅចំណុចតូបលេខ៥២៤, ៥២៥, ៧៣, ៥០២ និងឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ព្រមទាំងដកហូតវត្ថុតាង បៀរចំនួន ១៧ហ៊ូ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរចម្លើយ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
No comments