អាជ្ញាធររាជធានី៖ ហាមសិស្ស-និស្សិតជួបជុំប្រមូលផ្ដុំគ្នាគ្រប់រូបភាព នៅតាមសាលារៀន និងទីសាធារណៈនានា នៅទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ
អាជ្ញាធររាជធានី៖ ហាមសិស្ស-និស្សិតជួបជុំប្រមូលផ្ដុំគ្នាគ្រប់រូបភាព នៅតាមសាលារៀន និងទីសាធារណៈនានា នៅទិវានៃក្ដីស្រលាញ់ ១៤កុម្ភៈ
ផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:៣៦នាទីដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មេរោគបំម្លែងខ្លួនថ្មី ប្រភេទ «អូមីក្រុង» ស្របតាមវិធានការសុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្ដីណែនាំលេខ ០៩ អយក.សណន ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវានៃសេចក្តីស្រលាញ់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ និងហាម មិនឲ្យសិស្ស-និស្សិតជួបជុំប្រមូលផ្ដុំគ្នាគ្រប់រូបភាព នៅតាមសាលារៀន និងទីសាធារណៈនានា។
ក្នុងសេចក្តីប្រកាស រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ស្ថាប័ន ក៏ដូចជាមាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធ ត្រូវសហការអនុវត្ត តាមខ្លឹមសារ នៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
សូមអានសេចក្តីណែនាំលម្អិតខាងក្រោម៖
No comments