គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ៖ ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន

    សម្តេចតេជោ៖ ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន

    ផ្សាយបន្តនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១:៤៤នាទី
    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចេញទស្សនៈលើបញ្ហាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ថា បើទោះបីជាណាតូមិនបានចូលរួមក្នុងសង្គ្រាមជាមួយរុស្ស៊ីលើទឹកដីរបស់អ៊ុយក្រែនដោយផ្ទាល់មែន ប៉ុន្តែណាតូគឺជាអ្នកគាំទ្រមួយរបស់អ៊ុយក្រែនលើសង្គ្រាមនេះ។ សម្តេចតេជោ ហ៊ុន សែនថា «ណាតូមិនចូលប្រឡូកជាមួយសង្គ្រាមនេះដោយផ្ទាល់ទេតែណាតូគាំទ្រអ៊ុយក្រែន»។ ការលើកឡើងរបស់សម្ដេចតេជោ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើបណ្តាញហ្វេសបុកផ្លូវការរបស់សម្ដេចតេជោដោយផ្ទាល់។

    បន្ថែមលើនេះសម្ដេចតេជោយល់ថា មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេដូច្នេះការស្វែងរកដំណោះស្រាយដោយការចរចា គឺជាមធ្យោបាយដ៏ល្អបំផុតនៃសង្គ្រាមមួយនេះ។

    ដូចការគិតទុករបស់សម្ដេចតេជោ នៅប៉ុន្មានម៉ោងមុននេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy យល់ព្រមបញ្ជូនប្រតិភូទៅចរចាជាមួយនឹងរុស្ស៊ីលើទឹកដីប្រទេសបេឡារុសហើយ បន្ទាប់ពីលោក Zelenskyy ជួបសន្ទនាជាមួយនឹងប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko។

    លោក Zelenskyy បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «លទ្ធផលនៃការសន្ទនាជាមួយ Alexander Lukashenko ។ យើងបានព្រមព្រៀងគ្នាថា គណៈប្រតិភូអ៊ុយក្រែននឹងជួបជាមួយរុស្ស៊ីដោយគ្មានលក្ខខណ្ឌជាមុននៅព្រំដែនអ៊ុយក្រែន-បេឡារុស្ស នៅតំបន់ទន្លេ Pripyat»។

    នៅថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈនេះ សម្ព័ន្ធមិត្តណាតូបានបង្កើនការគាំទ្រនិងជំនួយបន្ថែមដល់អ៊ុយក្រែន ដែលរួមមានអាវុធប្រឆាំងរថក្រោះរាប់ពាន់គ្រាប់ កាំជ្រួចការពារអាកាសរាប់រយដើម និងអាវុធធុនតូចរាប់ពាន់គ្រាប់ និងគ្រាប់រំសេវជាច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន និងក៏កំពុងផ្តល់ជំនួយហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌រាប់លានអឺរ៉ូ រួមទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីជួយដល់កងកម្លាំងអ៊ុយក្រែនផងដែរ។

    បើតាមលោក Zelenskyy ប្រធានាធិបតីបេឡារុសបានសន្យាថាយន្តហោះទាំងអស់រួមទាំងឧទ្ធម្ភាគចក្រ និងមីស៊ីលដែលដាក់នៅលើទឹកដីបេឡារុស្សនឹងគ្មានសកម្មភាពទៀតទេនៅក្នុងពេលគណៈប្រតិភូចេញដំណើរ ចរចារ និងត្រលប់មកវិញ។

    ការចរចារវាងអ៊ុយក្រែននិងរុស្សីកាលពីដំបូងគ្រោងធ្វើនៅថ្ងៃសុក្រ ក៏ប៉ុន្តែទោះជាយ៉ាងណាភាគីអ៊ុយក្រែនបានបដិសេធមិនព្រមចរចាវិញ។ នៅថ្ងៃសៅរ៍ រុស្ស៊ីបានបន្ថែមសកម្មភាពយោធាបន្ថែមទៀតក្រោយពីប្រទេសអ៊ុយក្រែនបានបដិសេធ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ