គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្រុកព្រះស្តេច៖ កាស៊ីណូគ្មានយីហោមួយកន្លែង កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នា លេងល្បែងយ៉ាងគឃ្លើន សង្ស័យសមត្ថកិច្ចបើកដៃអោយ

    ស្រុកព្រះស្តេច៖ កាស៊ីណូគ្មានយីហោមួយកន្លែង កំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នា លេងល្បែងយ៉ាងគឃ្លើន សង្ស័យសមត្ថកិច្ចបើកដៃអោយ

    ផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២:១១នាទី
    ខេត្តព្រៃវែង៖ កាស៊ីណូ មួយកន្លែង ដែលគ្មានយីហោ ច្បាស់លាស់ ស្ថិតនៅក្នុងឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ពេលនេះកំពុងតែប្រមូលផ្ដុំពលរដ្ឋខ្មែរ មកពពាក់ពពូនគ្នាលេងល្បែងស៊ីសង «ជល់មាន់ អាប៉ោង យូគឺ» យ៉ាងគឃ្លើន ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចាត់វិធានការបង្ក្រាបសោះឡើយ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។

    ប្រភពពីពលរដ្ឋបានឲ្យដឹងថា៖ កាស៊ីណូ គ្មានយីហោ មួយកន្លែងនេះ បានបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺសម្បូរដោយប្រជាពលរដ្ឋខ្មែរ ចេញចូលយ៉ាងសស្រាក់សស្រាំ ដោយគ្មានការខ្លាចញញើតច្បាប់បន្តិចសោះឡើយ។

    ប្រភពដដែលបន្តទៀតថា៖ មូលហេតុដែលបនល្បែង ក្នុងកាស៊ីណូ នេះ អាចបើកដំណើរការបានដោយរលូន និងគ្មានការបង្ក្រាប សង្ស័យតែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានជាអ្នកបើកដៃអោយ (ពោលគឺ៖ មានភាគហ៊ុនជាមួយម្ចាស់កាស៊ីណូ)។

    ប្រជាពលរដ្ឋជាច្រើនបានបន្តត្អូញត្អែរថា៖ សព្វថ្ងៃនេះប្រទេសជាតិទទួលបាននូវសន្តិភាពពេញលេញ ក៏ប៉ុន្តែករណីលួច ឆក់ ប្លន់ នៅមិនទាន់លុបបំបាត់ទាំងស្រុងនោះទេ ព្រោះតែមានកាស៊ីណូដែលល្មើស មិនគោរពតាមច្បាប់នៃក្រសួងពាក់ព័ន្ធ នេះឯង។

    ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់លោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមចេញបញ្ជាដល់លោក ជៃ សេងហ៊ាង អធិការស្រុកព្រះស្តេច ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលច្រកក្រោមកាស៊ីណូ គ្មានយីហោខាងលើនេះផងទាន។

    ពលរដ្ឋស្នើដល់លោក ជា សុមេធី អភិបាលខេត្តព្រៃវែង សូមជួយចាត់មន្ត្រីជំនាញចុះពិនិត្យមើលអាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ ដែលគ្មានយីហោខាងលើនេះដោយក្តីអនុគ្រោះ៕

    ទាក់ទិនទៅនឹងខាងផ្សាយព័ត៌មានខាងលើនេះ អង្គភាពសារព័ត៌មានយើង រងចាំការបំភ្លឺពីម្ចាស់កាស៊ីណូ និងអាជ្ញាធរពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ