គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពិតជាហ៊ានមែន ចូលសម្លាប់សត្វប្រើសនៅសួនសត្វភ្នំតាម៉ៅ កាត់យកស្នែងទៅលក់ ឥឡូវត្រូវសមត្ថកិច្ចចាប់បានហើយ

    ពិតជាហ៊ានមែន ចូលសម្លាប់សត្វប្រើសនៅសួនសត្វភ្នំតាម៉ៅ កាត់យកស្នែងទៅលក់ ឥឡូវត្រូវសមត្ថកិច្ចចាប់បានហើយ

    ផ្សាយបន្តនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៨:១៨នាទី
    ខេត្តតាកែវ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០០នាទី មានករណីលួចសម្លាប់សត្វប្រើសមួយក្បាល នៅត្រង់ចំណុចសួនសត្វភ្នំតាម៉ៅ ស្ថិតនៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានកាប់សម្លាប់សត្វប្រើស ១ក្បាល (ឈ្មោល) ដែលបាក់ជើងក្រោយ ចំហៀង ខាងស្តាំដើរមិនរួច នៅក្នុងទ្រុងលួសសំណាញ់ រួចកាត់យកស្មារមុខទាំងសង្ខាង និងភ្លៅ  ក្រោយខាងឆ្វេងចំនួន១ ភ្លៅទៀត ហើយនិងកាត់ក្បាលយកទៅបាត់។

    ក្រោយទទួលបានពាក្យបណ្តឹង ដោយមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវដោយយកចិត្តទុកដាក់។

    លុះដល់ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង៣០ នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅចំណុចក្នុងព្រៃខាងលិចភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាំខ្លួនមកអធិការដ្ឋាននគបាលស្រុកបាទី ដើម្បីសាកសួរ។

    ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានផ្លោះរបងចូលលួចសម្លាប់សត្វប្រើស កាត់យកស្មារមុខទាំងសង្ខាង ភ្លៅក្រោយមួយចំហៀង និងកាត់ក្បាលយកស្នែងពិតប្រាកត់មែន។

    ហើយយកមកលក់អោយ ឈ្មោះ ញឹម យូហេង ហៅចក់ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ លក់សាច់បាន ១គីឡូ ៣ម៉ឺនរៀល ស្នែងលក់បាន ១០០ ដុល្លារ ដោយប្រាប់ថា សត្វជាប់អន្ទាក់ក្នុងព្រៃ។

    ពេលនោះកម្លាំងជំនាញបានដកហូតស្នែងប្រើស ពីឈ្មោះ ញឹម យូហេង ហៅចក់ និង បានប្រគល់ស្នែងប្រើសឲ្យទៅប្រធានសួនសត្វភ្នំតាម៉ៅវិញ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ