គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជនសង្ស័យចំនួនបួននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្

    ជនសង្ស័យចំនួនបួននាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម

    ផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៧:២៥នាទី
    បន្ទាយមានជ័យ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ និងមានការសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១២:០០នាទី លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យចំនួនបីនាក់ ជាបន្តបន្ទាប់។

    យោងតាមរបាយការណ៍បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្ដឹង លើឈ្មាះមុិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទលួចកន្ទុយម៉ាសុីនត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២
    គ្រឿង។

    ក្រោយពីទទួលបានពាក្យបណ្តឹង នឹងគោរពតាមបទញ្ជា ដ៏មុឺងមាត់របស់ឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត និងមានសម្របសម្រួលតិវិធីដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹងនាំកម្លាំងចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ មុិល យ៉ុង ភ្លាមៗ ហើយជនសង្ស័យម្នាក់នោះបានសារភាពថាខ្លួនពិតជាបានលួចកន្ទុយម៉ាសុីនត្រជាក់នៅបូរីសុខស្រេងពិតមែន។

    ជនសង្ស័យឈ្មោះ មុិល យ៉ុង បានសារភាពទៀតថា ខ្លួនបានយកទៅលក់អោយឈ្មោះ ឈន់ តារាវុធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ចំនួន១២កន្ទុយម៉ាសុីនត្រជាក់។ ហើយឈ្មោះ ឈន់ តារាវុធ បានសារភាពដែរថានៅដើមខែកុម្ភះ ខ្លួនបានទិញម៉ាសុីនត្រជាក់ចំនួន ៣ឈុត ក្នុងមួយឈុត១២០ដូល្លា ចឹងស្មើរ ៣៦០ដូល្លា ចំពោះកន្ទុយ ១២គ្រឿងនេះខ្ញុំឲ្យលុយអស់៧០០ដូល្លាមុនហើយព្រោះខ្លួនទិញតែឈុតៗ អត់ទិញដាច់គ្នាទេមូលហេតុដែលខ្ញំទិញ ព្រោះគាត់ជាជាងម៉ាសុីនត្រជាក់ ហើយគាត់ថាគាត់កាត់ពីគេ ខ្ញុំអត់ដឹងគាត់លួចគេទេ។

    ហើយជនសង្ស័យ មុិល យ៉ុង បានសារភាពទៀតថាខ្លួនយកទៅលក់ឲ្យឈ្មោះ សេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ចំនួន ៣កន្ទុយម៉ាសុីនត្រជាក់។

    ឈ្មោះ សេង បូរី បានឲ្យដឹងថា មូលហេតុដែលខ្លួនទិញ ព្រោះគាត់ប្រាប់ខ្ញុំថាគាត់ជាងម៉ាសុីនត្រជាក់គាត់លក់កន្ទុយម៉ាសុីត្រជាក់ ៣យកលុយចាយ មួយតម្លៃ៣០ដូល្លា ខ្ញុំទិញអស់លុយ ៣៦០០០រៀល លុះថ្ងៃម៉ោង១រលៀលស្រាប់តែសមត្ថកិច្ចមកយកកន្ទុយម៉ាសុីនត្រជាក់នោះវិញ ដោយប្រាប់ជននោះលួចគេទេ ហើយខ្លួនក៏យល់ព្រមជូនសមត្ថកិច្ចវិញ។

    ជនសង្ស័យមុិល យ៉ុង បានសារភាពបន្តៀតថាខ្លួនបានកន្ទុយម៉ាសុីនត្រជាក់ចំនួន ៧គ្រឿងអោយឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរជាងម៉ាសុីនត្រជាក់មានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានទិញកន្ទុយម៉ាសុីនត្រជាក់ចំនួន៧គ្រឿង ក្នុងមួយគ្រឿង ៣៥ដូល្លា ជនសង្ស័យឈ្មោះម៉ៅ មករា បានប្រាប់ថាកន្ទុយម៉ាសុីនត្រជាក់ខ្លួនបានកាត់ពីឃ្លាំងកាសុីណូទើបខ្លួនទិញ ។

    សម្ភារៈដកហូតបាន ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់យកទៅប្រើប្រាស់វិញ មានម៉ាសុីនត្រជាក់ចំនួន ៣ឈុត និងកន្ទុយម៉ាសុីនត្រជាក់ ចំនួន២៣គ្រឿង ។

    ចំណែកឯជនសង្ស័យទាំងបួននាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ