ប្រហើនមែន ម្ចាស់សំណង់អត់ច្បាប់ ដែលសាងសង់រំលោភលើចំណីផ្លូវ មិនគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល_វគ្គ១
ប្រហើនមែន ម្ចាស់សំណង់អត់ច្បាប់ ដែលសាងសង់រំលោភលើចំណីផ្លូវ មិនគោរពតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល_វគ្គ១
ផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:៣៥នាទីបន្ទាយមានជ័យ៖ សំណង់តូបផ្សារអត់ច្បាប់ ប្រមាណជាង ១០តូប ដែលសាងសង់រំលោភលើផ្លូវសាធារណៈ នឹងគ្មានការអនុញ្ញាតពីអាជ្ញាធរ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងតែនៅបន្តសាងសង់យ៉ាងគឃ្លើន ដោយមិនគោរពតាមសេចក្តីជូនដំណឹងរបស់សាលាក្រុងប៉ោយប៉ែត។
មហាជន ជាច្រើនបានលើកជាចម្ងល់ ថា៖ ហេតុអ្វីបានជាម្ចាស់ការដ្ឋានសំណង់ស្តងលក់ទំនិញ (តូប) ដែលមានទីតាំងចំណុចខាងលើ នៅតែប្រហើនបន្តការសាងសង់ ដោយមិនគោរពតាមសេចក្តីជូនដំណឹង ថែមទាំងមិនខ្លាចសិទ្ធិអំណាចរបស់អាជ្ញាធរ បន្តិចសោះ (ពោលគឺ៖ បន្តការសាងសង់បានយ៉ាងរលូន ដោយគ្មានការរំខានដល់មន្ត្រីពាក់ព័ន្ធ)
ពាក់ព័ន្ធទៅនឹងករណីខាងលើ មហាជនបានបន្តរិះគន់ និងដាក់ការសង្ស័យថា ៖ «ប្រហែលជាម្ចាស់ការដ្ឋាន ហើយនិងអាជ្ញាធរមូលដ្ឋាន មានការត្រូវរ៉ូវគ្នាអ្វីមួយហើយមើលទៅ ទើបអាចបន្តការសាងសង់បានដោយធម្មតា នឹងគ្មានការរំខានដ៏មន្ត្រីពាក់ព័ន្ធ ក្នុងមូលដ្ឋាន»។
យោងតាមអាជ្ញាធរក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ជាអភិបាលក្រុង បានប្រាប់សារព័ត៌មានទាំងរដាក់រដុបថា «គាត់អត់ដឹងទេបញ្ហានេះ ហ្នឹងចាំឱ្យមន្ត្រីក្រោមឱវាទចុះពិនិត្យមើល»។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានចេញសេចក្តីជូនដំណឹង ដោយតម្រូវឱ្យម្ចាស់សំណង់ផ្អាក ការសាងសង់ និងធ្វើការ រុះរើ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង នឹងរងចាំធ្វើការផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនជាមានការឆ្លើយតបបំភ្លឺ ពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន៕
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 098906664/077906664
No comments