ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន
ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងតែប្រមូលផ្តុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ដោយគ្មានការរំខានដល់សមត្ថកិច្ចក្នុងមូលដ្ឋាន
ផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៥៧នាទីខេត្តកំពត៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ បង្គប់អាប៉ោង» ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចាត់វិធានការបង្ក្រាបឡើយ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើ មានមេការឈ្មោះ នី ភេទប្រុស កំពុងតែធ្វើព្យុះភ្លៀងពេញមូលដ្ឋាន ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។
ពលរដ្ឋជាច្រើនស្នើសុំដល់លោក សូ ប៊ុនធឿន អធិការនគរបាលស្រុកទឹកឈូ សូមមេត្តាចាត់កម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព៕
ជុំវិញការចុះផ្សាយខាងលើអង្គភាពសារព័ត៌មានយើង រងចាំការផ្សាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments