គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

    សម្ដេចតេជោ ហ៊ុន សែន និងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ អញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសនៃមហាសន្និបាត

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីពិធីបើកសន្និបាតនៃក្រុមប្រឹក្សា កិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាពនៃសម័យកិច្ចប្រជុំពិភពលោកឆ្នាំ២០២២ ស្ដីអំពីសន្តិភាព នៅឧបទ្វីបកូរ៉េរួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក និងបណ្ដាមេដឹកនាំជាច្រើនទៀតបានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាស ស្ទីពីលទ្ធផល នៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្តិភាព (ISCP) និងមហាសន្និបាត នៃក្តីសង្ឃឹមមួយលាននាក់ នៃសន្តិភាពនៅ ឧបទ្វីបកូរ៉េ។

    ក្នុងនោះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពេលបច្ចុប្បន្ន និងអតីតប្រមុខរដ្ឋ  រដ្ឋាភិបាលសមាជិកសភា អ្នកតំណាងជាន់ខ្ពស់ មេដឹកនាំសាសនា អ្នកសិក្សា អ្នកដឹកនាំធុរកិច្ច និងសារព័ត៌មាន ស្ត្រីទីមួយ ថ្នាក់ដឹកនាំស្ត្រី និងសិល្បករ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២នេះ បានសម្រេចធ្វើការរួមគ្នាដើម្បី:

    ១) ជំរុញប្រទេសកូរ៉េទាំង២ និងសហគមន៍អន្តរជាតិឲ្យស្វែងរកយន្តការ ការទូតទ្វេភាគី និងពហុភាគី ដើម្បីជៀសវាងជម្លោះយោធា ពង្រឹង ស្ថិរភាព និងភាពអាចព្យាករណ៍បាន ព្រមទាំងបង្កើនការយល់គ្នាទៅវិញទៅមក និងការទុកចិត្តគ្នាទៅវិញទៅមក ដើម្បីកសាងឲ្យបានសម្រេចនូវសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយគ្មាននុយក្លេអ៊ែ និងសន្តិភាពពេញលេញ។

    ២) អំពាវនាវឲ្យភាគីពាក់ព័ន្ធបន្តជជែកពិភាក្សាគ្នា ក្នុងន័យស្ថាបនាដោយគោរពគ្នាទៅវិញទៅមក និងទទួលស្គាល់ផលប្រយោជន៍ផ្នែកសន្តិសុខ និងកង្វល់របស់គ្នាទៅវិញទៅមក ដោយផ្អែកលើបេតិកភណ្ឌវប្បធម៌រួមរបស់កូរ៉េទាំងពីរ។

    ៣) លើកកម្ពស់វិធានការកសាងទំនុកចិត្ត កម្មវិធីកសាងទំនុកចិត្តនិងការការពារការទូតដែលពាក់ព័ន្ធនឹងភាគីពាក់ព័ន្ធសំខាន់ៗដែលកំពុងធ្វើការលើបញ្ហាឧបទ្វីបកូរ៉េ។

    ៤) អំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់បញ្ចប់ជាផ្លូវការនូវផ្នត់គំនិតសង្គ្រាម និងការធ្វើការរួមគ្នាដើម្បីគាំទ្រការអំពាវនាវរបស់ប្រធានាធិបតី មូន ចេអ៊ីន ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ សំដៅបើកទំព័រថ្មីសម្រាប់វប្បធម៌សន្តិភាព និងគ្មានអំពើហិង្សា។

    ៥) លើកសំណើ និងវេទិកាសម្រាប់ការសន្ទនា និងការពិគ្រោះយោបល់បែបស្ថាបនា ដោយផ្អែកលើស្មារតីនៃមិត្តភាព និងភាតរភាព ដែលបម្រើឲ្យផលប្រយោជន៍របស់ប្រជាជនកូរ៉េ និងកសាងមាគ៌ាឆ្ពោះទៅរកសន្ធិសញ្ញាសន្តិភាពនៅឧបទ្វីបកូរ៉េ។

    ៦) រិះរកមធ្យោបាយដើម្បីប្រែក្លាយតំបន់គ្មានយោធា(DMZ)ទៅជាឧទ្យានសន្តិភាព តាមរយៈការដាក់ពង្រាយអ្នកយាមដែលមិនមែនជាកងទ័ព និងការអភិវឌ្ឍរបៀងវប្បធម៌ និងគម្រោងទេសចរណ៍រួមគ្នា ដើម្បីលើកកម្ពស់វិបុលភាពរួមនៅកូរ៉េទាំងពីរ។

    ៧) លើកទឹកចិត្តភាគីពាក់ព័ន្ធឲ្យបង្កើតគម្រោងសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ កីឡាវប្បធម៌ និងការអប់រំ នៅកូរ៉េខាងជើង និងបណ្ដាលប្រទេសផ្សេងទៀត។

    ៨) បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀង និងសុខភាពសាធារណៈ ជាពិសេសរវាងឧបទ្វីបកូរ៉េ និងតំបន់ទន្លេមេគង្គ និងបណ្ដាលប្រទេសផ្សេងទៀតតាមរយៈគម្រោងឧទ្យានសន្តិភាពមេគង្គ។

    ៩) ធ្វើកិច្ចការឆ្ពោះទៅរកភាពប្រក្រតី នៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ដើម្បីអនុញ្ញាតឲ្យប្រជាជនទទួលបានផលប្រយោជន៍ជាអតិបរមា ពីសក្តានុពលមិនអាចកាត់ថ្លៃបានដែលរដ្ឋទាំងពីរត្រូវផ្ដល់ជូន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌មនុស្សធម៌ ការថែទាំសុខភាព អប់រំសង្គម(យុវជន និងកីឡា) និងវិស័យហេដ្ឋារចនាសម្ព័ន្ធ។

    ១០) ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការពហុភាគី លើការតភ្ជាប់វប្បធម៌ និងឧស្សាហកម្មឌីជីថល និងនាវានុវត្តន៍ ដើម្បីប្រើប្រាស់តួនាទីសំខាន់របស់សហគមន៍អន្តរជាតិក្នុងការលើកកម្ពស់សន្តិភាពស្ថេរភាព និងវិបុលភាពនៅឧបទ្វីបកូរ៉េ។

    ១១) លើកទឹកចិត្តឲ្យសហគមន៍អន្តរជាតិគាំទ្រគោលការណ៍មិនអត់អោនដាច់ខាតចំពោះសង្គ្រាមការធានាសន្តិសុខទៅវិញទៅមកនិងវិបុលភាពរួម និងធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅរកដំណោះស្រាយសន្តិភាព និងវប្បធម៌ថ្មី នៃការផ្សះផ្សានៅឧបទ្វីបកូរ៉េ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ