អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុង ផ្លូវ DBST និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ចំនួន០៩កន្លែង ក្នុងស្រុកស្រីសន្ធរ
អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីសម្ពោធផ្លូវបេតុង ផ្លូវ DBST និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ចំនួន០៩កន្លែង ក្នុងស្រុកស្រីសន្ធរ
ផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:០២នាទីកំពង់ចាម៖ នៅព្រឹកថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង ០១ខ្សែ ប្រវែង ១៦.១៣៣ គ.ម និងផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៥.០៨ គ.ម ស្ថិតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩កន្លែង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកលោកស្រី ដែលជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក-ឃុំ ក្នុងខេត្តកំពង់ចាម រួមនឹងសប្បុរសជន និងដោយមានការចូលរួមពីសំណាក់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
No comments