គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ករណីបង្ក្រាបផលិតផលក្រុមហ៊ុន DW និង YMW ដែលសង្ស័យផលិតផលក្លែងក្លាយ រហូតមកដល់ពេលនេះដូចជារក្សាភាពស្ងៀមស្ងាត់មែនទែន

    ករណីបង្ក្រាបផលិតផលក្រុមហ៊ុន DW និង YMW ដែលសង្ស័យផលិតផលក្លែងក្លាយ រហូតមកដល់ពេលនេះដូចជារក្សាភាពស្ងៀមស្ងាត់មែនទែន

    ផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី
    ភ្នំពេញ៖ ករណីបង្ក្រាបផលិតផលក្លែងក្លាយ និងគ្មានច្បាប់របស់ក្រុមហ៊ុន D.W និង YMW មានចំនួនជាង ១០០តោន កាលពីពាក់កណ្ដាលខែមករា ២០២២ កន្លងទៅថ្មីៗ រហូតដល់ពេលនេះដូចជារក្សាភាពស្ងៀមស្ងាត់ នេះជាហេតុធ្វើឲ្យមហាជនមានការងើយឆ្ងល់ខ្លាំងមែនទែន។

    យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា៖ ការបង្ក្រាបករណីផលិតផលក្លែងក្លាយនេះមិនមែនជាករណីទី១នោះទេ ព្រោះសមត្ថកិច្ចបានយកចិត្ដលើសុខភាពប្រជាពលរដ្ឋ ហើយមិនអនុញ្ញាតឲ្យអ្នកលក់អនឡាញណាម្នាក់យកផលិតផលក្លែងមកលក់ ដោយចង់បានតែប្រាក់ពីប្រជាពលរដ្ឋនោះទេ។

    ប៉ុន្តែអ្វីដែរគួរឱ្យចំឡែកគឺ ការបង្ក្រាបផលិតផលក្លែងក្លាយ និងគ្មានច្បាប់ របស់ក្រុមហ៊ុន D.W និង YMW ខាងលើនេះដូចជាមានការលាក់បាំងខ្លាំងមែនទែន បន្ទាប់ពីការបង្ក្រាបរួចមក «ពោលគឺ៖ គ្មានការផ្សព្វផ្សាយជាសាធារណៈ»។ ចំណែកឯផលិតផលទាំងនោះបែរជានៅតែបន្តចែកចាយដដែល។

    ដោយសារតែភាពស្ងាត់ជ្រងំ ទើបមហាជនជាច្រើនបានដាក់ការសង្ស័យថា «នេះប្រហែលជាមានការត្រូវរ៉ូវគ្នាអ្វីមួយជាមួយនិងអាជ្ញាធរពាក់ព័ន្ធហើយមើលទៅទើបបានជាស្ងៀមស្ងាត់ដូចចោរលួចសេះ»។

    ជុំវិញភាពស្ងាត់ជ្រងំខាងលើនេះអង្គភាពសារព័ត៌មានយើងមិនអាចសូមការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់បាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ។

    គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចបានបង្ក្រាបផលិតផលក្លែងក្លាយនិងគ្មានច្បាប់ ចំនួន០២ទីតាំង ទីតាំងទី១- បង្ក្រាបក្រុមហ៊ុន YMW  មាន០២ផ្ទះ គឺផ្ទះលេខ៣៧៨ និង៣៨០ ផ្លូវក្លាស់ស្ទ័រ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ ទីតាំងទី២- បង្ក្រាបក្រុមហ៊ុន D.W មាន០៣ផ្ទះ គឺ-ផ្ទះលេខ៥០ ផ្លូវ១០ដេ សង្កាត់វាលស្បូវ ខ័ណ្ឌច្បាអំពៅ ផ្ទះលេខ៦៥ និង៦៧ ផ្លូវ ២៤ប៉េ សង្កាត់និរោធន៍ ខ័ណ្ឌច្បាអំពៅ។

    ពាក់ព័ន្ធទៅនឹងការបង្ក្រាបដ៏ក្តៅគគុករបស់កម្លាំងសមត្ថកិច្ច មហាជនជាច្រើនបានសម្តែងនូវក្តីរីករាយនឹងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបផលិតផលក្លែងក្លាយបានទាន់ពេលវេលា៕

    អង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីអាជ្ញាធរ ពាក់ព័ន្ធនឹងម្ចាស់ក្រុមហ៊ុនរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ