កាណាដាបិទការនាំចូលប្រេងពីរុស្សី និងផ្គត់ផ្គង់អាវុ.ធទំនើបៗទៅឱ្យអ៊ុយក្រែ
កាណាដាបិទការនាំចូលប្រេងពីរុស្សី និងផ្គត់ផ្គង់អាវុ.ធទំនើបៗទៅឱ្យអ៊ុយក្រែន
ផ្សាយបន្តនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១០:៤៨នាទីកាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការហាមឃាត់ការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី និងធ្វើការផ្គត់ផ្គងអាវុ.ធប្រឆាំងរថក្រោះ និងអាវុ.ធទំនើបៗផ្សេងទៀតទៅឱ្យអ៊ុយក្រែន។
«កាណាដានឹងបន្តផ្តល់ការគាំទ្រដល់វីរភាពរបស់អ៊ុយក្រែនប្រឆាំងនឹងយោធារុស្សី។ យើងសូមប្រកាសពីបំណងរបស់យើងក្នុងការហាមឃាត់ការនាំចូលប្រេងឆៅពីប្រទេសរុស្សី ដែលជាឧស្សាហកម្មដែលផ្តល់អត្ថប្រយោជន៍ដល់ប្រធានាធិបតី Putin និងក្រុមអភិជនរបស់គាត់»។ នេះជាការថ្លែងបញ្ជាក់របស់លោកប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Ottawa។
កាណាដាធ្លាប់បញ្ជូនអាវុ.ធជាច្រើនរួចមកហើយទៅគាំទ្រដល់អ៊ុយក្រែន និងបានគាំទ្រទណ្ឌកម្មមួយចំនួនប្រឆាំងនឹងរុស្សី រួមមានការគាំទ្រដល់ការដករុស្សីចេញពីប្រព័ន្ធវេរលុយអន្តរជាតិ SWIFT។
រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand «យើងកំពុងផ្តល់ជំនួយបន្ថែមទៀត ហើយយើងនឹងបញ្ជូនប្រព័ន្ធអាវុ.ធបាញ់រថក្រោះ Carl Gustaf ចំនួន ១០០ និងគ្រាប់រ៉ុក្កែតចំនួន ២.០០០ ដែលអាវុ.ធទាំងនេះនឹងត្រូវធ្វើការដឹកជញ្ជូនឲ្យបានលឿនតាមតែអាចធ្វើបាន»៕
No comments