គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោទមកលើអាជ្ញាធរថា​បានប្រើអំពើហិង្សា​លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏

    អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោទមកលើអាជ្ញាធរថា​បានប្រើអំពើហិង្សា​លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏

    ផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៥៤នាទី
    ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន បំភ្លឺរឿងដែលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួនតាមបណ្តាញសង្គមដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថាបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏! នេះបេីតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មានយើងទើបទទួលបាន។

    សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើន​លើកច្រើនសារ ជាពិសេសសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅបន្តធ្វេីការពន្យល់ណែនាំឱ្យ​បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងបានអញ្ជើញពួកគាត់ទៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិ ដោយមិនអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំ​ខុសច្បាប់តាមទីសាធារណៈឡើយ។

    អ្វីដែលគួរឱ្យកាន់តែសោកស្តាយនោះគឺ ជាមួយនឹងការអនុវត្តវិធានការរដ្ឋបាល វិធានការច្បាប់និងវិធានការអប់រំជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តល់ឱកាសឱ្យក្រុមបាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ក្រុមបាតុករទាំងនោះបែរជាកាន់​តែបន្តបំពានធ្វើសកម្មភាពខុសច្បាប់ជាច្រើន​លើកច្រើនសារបន្តបន្ទាប់ទៀតតាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញ រូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែង​ជាជនរងគ្រោះក្រោមរូបភាពផ្សេងៗ ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគាត់ឱ្យឡើងរថយន្តទៅធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ហើយបែរជាចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើខ្លួនទៅវិញ៕

    សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម៖

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ