គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាជីវកម្មដឹកជញ្ជូនអាច៍ដី មួយកន្លែងសង្ស័យអត់ច្បាប់ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីភ្នំយកលក់ យ៉ាងអនាធិបតេយ្យ

    អាជីវកម្មដឹកជញ្ជូនអាច៍ដី មួយកន្លែងសង្ស័យអត់ច្បាប់ បានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីភ្នំយកលក់យ៉ាងអនាធិបតេយ្យ

    ផ្សាយនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២:១៦នាទី
    កំពង់ស្ពឺ៖ រណ្តៅដីយក្សដ៏ធំមហិមា របស់អាជីវកម្មដឹកជញ្ជូនអាច៍ដីមួយកន្លែង ដែលពលរដ្ឋសង្ស័យថាអត់ច្បាប់ កំពុងតែប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ជីកកាយដីភ្នំយកលក់ យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានឡើង។

    ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញរកស៊ីលក់កាយអាចម៍ដីភ្នំ ដែលដុះស្លែប្រចាំស្រុកគងពិសី បាននឹងកំពង់ប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដី ផ្ទុកលើសចំណុះ មិនគ្រប ធ្វើឲ្យធ្លាក់ដីពេញផ្លូវសាធារណៈ រួចយកគ្រឿងចក្រអាលីវឡឺ មកកៀរ យកអាច៍ដីចេញ ដែលសកម្មភាពបែបនេះ ធ្វើឲ្យខូចផ្លូវបន្តិចម្ដងៗ ដោយសារក្រុមឈ្មួញកាយអាច៍ដីលក់ ក៏ដូចជាផ្លូវជាច្រើនខ្សែក្នុងមូលដ្ឋានស្រុកគងពិសី ទទួលរងការខូចខាតជាបណ្ដើរៗ ព្រមទាំងអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ។

    ប្រភពខ្លះបានលើកឡើងថា​ ការដែលឈ្មួញអាចធ្វើអាជីវកម្មរណ្តៅដីនិងដឹកជញ្ជូនខុសបទដ្ឋានបច្ចេកទេសបានដោយរលូនបែបនេះ ប្រហែលជាមានការគុបគិតបើកដៃពីសំណាក់ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធណាម្នាក់ហើយមើលទៅ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។

    ប្រជាពលរដ្ឋបានបន្តរិះគន់ថា ក្រុមអាជីវកម្មម្ចាស់ គ្រឿងចក្រ ដែលដឹកអាច៍ដីលក់ទាំងអស់នោះ គឺគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទេ មិនដែលខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដោយមិនអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ ហើយប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីលើសចំណុះ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យខូចផ្លូវជាច្រើនខ្សែ។

    ពលរដ្ឋជាច្រើនស្នើសុំឱ្យលោក ចែមភឺនរីម វុទ្ធី អភិបាលស្រុកគងពិសី សូមមេត្តាដឹកនាំកម្លាំងជំនាញចុះពិនិត្យមើល និងទប់ស្កាត់បង្ក្រាបចំពោះអាជីវកម្មជីកកាយដីភ្នំលក់ខាងលើផងទាន។

    ប្រជាពលរដ្ឋស្នើដល់លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ សូមលោកអភិបាលខេត្តមេត្តាចាត់មន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យមើលផ្លូវនៅក្នុងមូលដ្ឋានស្រុកគងពិសី ផងទាន ព្រោះពេលនេះត្រូវបានក្រុមឈ្មួញដឹកដីបំផ្លិចបំផ្លាញជាបណ្តើរៗហើយ។

    ប្រជាពលរដ្ឋស្នើដល់លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ មេត្តាជួយចុះពិនិត្យមើល ស្ថានភាពនៃរណ្ដៅដី នៅក្នុងមូលដ្ឋានទូទាំងស្រុកគងពិសីផង៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មាននិងរងចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ