ពលរដ្ឋចាប់ម្ចាស់រថយន្តដឹកឈើ ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ បែរជាសមត្ថកិច្ចបណ្តោយឲ្យរត់បាត់ ដោយសុវត្ថិភាព
ពលរដ្ឋចាប់ម្ចាស់រថយន្តដឹកឈើ ដែលបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ បែរជាសមត្ថកិច្ចបណ្តោយឲ្យរត់បាត់ ដោយសុវត្ថិភាព
ផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទីសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរដែលបង្ករដោយរថយន្តដឹកឈើ ម៉ាកឡិសសីសពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2C-0845 បានបេីកគៀនិងអូសជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
ពេលនោះពលរដ្ឋបានចាប់ជនបង្កដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យលោកប៉ូលីសប៉ុស្តិ៍ តែអស់លោកប៉ូលីស បានបណ្តោយឲ្យជនបង្ករត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ដោយភាពខ្សោយរបស់សមត្ថកិច្ចទាំងនោះ មហាជនជាច្រើនបានលើកឡើងថា «មន្ត្រីប៉ូលិសទាំងនោះ ប្រាកដជាបានឃុបឃិតជាមួយជនបង្ក ដោយទទួលលុយ ដើម្បីដោះដូរជាថ្នូរ ក្នុងការដោះលែងជនបង្កឲ្យរួចខ្លួន»។
ទាក់ទិនទៅនឹងករណីនេះលោក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ «កងមាស» នៅថ្ងៃនេះថា មិនមែនជាការដោះលែងទេ គឺលួចរត់ដោយសុវត្ថិភាព។
លោកអធិការ រូបនោះ បានបញ្ជាក់ទៀតថា រឿងនេះបើចង់ដឹងច្បាស់ឲ្យសួរមន្ត្រីប៉ុស្តិ៍ដែលពាក់ព័ន្ធទាំងនោះទៅ លោកមិនបាននៅក្នុងហេតុការណ៍នោះទេ។
ក្នុងការបំភ្លឺរបស់លោក ទេព ពុំសែន អធិការស្រុករូបនេះហាក់បីដូចជាកំពុងតែកាន់ជើង មន្ត្រីរបស់ខ្លួនដែលបានបណ្តោយឲ្យជនបង្ករត់គេចខ្លួន។
មហាជននៅតែបន្តការសង្ស័យ និងងើយឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីជនបង្ករត់បាត់ស្រួលម្លេះ តើករណីនេះមានអ្វីជាអាថ៍កំបាំង ហើយករណីនេះតើលោក តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប និងមានវិធានការបែបណាចំពោះមន្ត្រីទាំងនោះ។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅលេីផ្លូវជាតិស្ថិតនៅភូមិស្វាយឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឱ្យជនរងគ្រោះឈ្មោះ ស៊ន ចាន់ថន អាយុ៥១ឆ្នាំ រងរបួសធ្ងន់ ហេីយក្រុមគ្រួសារបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្រោយហេតុការណ៍ជនបង្ករដែលបេីកបររថយន្តដឹកឈេីបានភ័យស្លន់ស្លោបំរ៉ុងរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋនៅទីនេះល្បួងលួងលោមដេីម្បីធ្វេីការដោះស្រាយ ព្រោះគ្មានអ្នកណាគេធ្វេីបាបទេ ជនបង្កបានហូតលុយចំនួន ១០០០ដុល្លារ ដេីម្បីដោះស្រាយតែប្រជាពលរដ្ឋនៅទីនោះមិនព្រមទទួលទេគឺទុកឱ្យសមត្ថកិច្ចនគរបាលជាអ្នកដោះស្រាយ។
បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍សសរស្តម្ភ ក៏មកដល់រួចទទួលយកជនបង្កនិងវត្ថុតាងនៃបទល្មេីស មន្ត្រីនោះគឺឈ្មោះ ពុន ហាង និង ឈ្មោះ ឌី បានទទួលយកជនបង្កនិងរថយន្តទៅកាន់ប៉ុស្តិ៍នគរបានរដ្ឋបាលសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប បន្ទាប់មកនៅវេលាម៉ង ១០និង៣០នាទីឈ្មោះ ពុន ហាង បានមកប្រាប់ប្រជាពលរដ្ឋវិញថាជនបង្ករបានរត់គេចខ្លួនបាត់ហេីយ។
តាមការអះអាងរបស់សាក្សីដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថាខ្លួនបានលបមេីលគ្រប់សកម្មភាព របស់ឈ្មោះ ពុន ហាង និងឈ្មោះ ឌី ព្រមទាំងមានប្រជាការពារពីរនាក់ទៀត ថា បានទទួលលុយជាថ្នូរក្នុងការដោះលែងជនបង្ក ក្រោយមកជនបង្ករត្រូវបានរថយន្តមួយគ្រឿងទៀតម៉ាក Sina ពាក់ផ្លាកលេខ Phnom Penh 7143 ពណ៌ស្កមកទទួលយកជនបង្ករនៅវេលាក្នុងថ្ងៃខែឆ្នាំដដែល។
ចំពោះអ្នករងរបួសត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្រហែលជាមិនរស់ទេព្រោះអការៈជម្ងឺចេះតែធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាំពេទ្យគឺត្រូវចេញមកទិញនៅដេប៉ូលក់ថ្នាំខាងក្រៅតាមវេជ្ជបញ្ជារ។
ជុំវិញករណីគ្រោះថ្នាក់ចរាចរផ្លូវគោកនិងតាមប្រសាសន៍ដ៏មានតម្លៃរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជនបង្កឬជនល្មេីសដែលបានប្រព្រឹត្តបទល្មេីសជាក់ស្តែងត្រូវផ្តន្ទាទោសដែលមានចែងតាមច្បាប់ចរាចរផ្លូវគោក ចំពោះអ្នកដោះលែងជនបង្កក៏ត្រូវមានទោសដែរ។
ប្រជាពលរដ្ឋជាច្រើនសូមសំណូមពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចមេត្តាជួយរកយុត្តិធម៌ដល់ពលរដ្ឋដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរផង ខណៈដែលមន្ត្រីពាក់ព័ន្ធបណ្តោយឲ្យជនបង្ករត់គេចខ្លួន ដោយគ្មានមូលហេតុ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖077906664/098906664
No comments