សំណង់របង់ដែលសាងសង់ខុសច្បាប់ មួយកន្លែង ត្រូវបានអាជ្ញាធរស្រុកថ្ពង ចុះធ្វើការហាមឃាត់_វគ្គ១
សំណង់របង់ដែលសាងសង់ខុសច្បាប់ មួយកន្លែង ត្រូវបានអាជ្ញាធរស្រុកថ្ពង ចុះធ្វើការហាមឃាត់_វគ្គ១
ផ្សាយនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៦:៣០នាទីកំពង់ស្ពឺ៖ ដីមួយកន្លែងស្ថិតនៅភូមិ រលាំងថ្លើង ឃុំរុងរឿង ស្រុកថ្ពង ដែលកំពុងតែមានវិវាទ ត្រូវបានភាគីពាក់ព័ន្ធធ្វើការសាងសង់សំណង់របង់ដោយឯកតោភាគី ពេលនេះត្រូវបានអាជ្ញាធរស្រុកថ្ពង ចុះធ្វើការអប់រំណែនាំនិងហាមឃាត់ មិនឲ្យមានការសាងសង់បន្តជាដាច់ខាត។
ការចុះអប់រំ និងហាមឃាត់ មិនឲ្យមានការសាងសង់បន្តនេះ ធ្វើឡើងបន្ទាប់ពីលោកអភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង ទទួលបានពាក្យបណ្តឹងទប់ស្កាត់ ពីឈ្មោះ នាង សារិន និងភរិយា កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ភ្លាមនោះលោក វី សំណាង អភិបាលខេត្ត បានបញ្ជាឲ្យអភិបាលស្រុកថ្ពង ដឹកនាំដោយលោក លន់ ចិន្តា អភិបាលរង ស្រុកថ្ពង និងមានការចូលរួមដោយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត បានធ្វើការហាមឃាត់ដល់ភាគីពាក់ព័ន្ធ។
ក្នុងនោះលោកអភិបាលរង លន់ ចិន្តា បានធ្វើការអប់រំណែនាំដល់ភាគីពាក់ព័ន្ធទាំងសងខាង ត្រូវធ្វើការអត់ធ្មត់ និងរងចាំការសម្រេចណាមួយពីតុលាការ (ពោលគឺ៖ មិនឲ្យមានការសាងសង់បន្តជាដាច់ខាត)៕
ទាក់ទិនទៅនឹង រឿងវិវាទដីធ្លី ខាងលើនេះ អង្គភាពសារព័ត៌មានយើងនឹងធ្វើផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនជាមានការសម្រេចណាមួយ។ សូមអរគុណ!
No comments