គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ជនពិការក៏មាន​ស​ម​ត្ថ​​ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ កុំចាត់ទុកជនពិការជាបន្ទុករបស់​សង្គ​មកជាតិ

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ជនពិការក៏មាន​ស​ម​ត្ថ​​ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ កុំចាត់ទុកជនពិការជាបន្ទុករបស់​សង្គ​មកជាតិ

    ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៩:០២នាទី
    ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ជនពិការក៏មាន​ស​ម​ត្ថ​​ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ ដូចនេះយើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់​សង្គ​មជា​តិ​ទេ។

    ឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានថ្លែងបែបនេះនៅក្នុងកម្មវិធីប្រឡងសំនៀងជនពិការ​ក​​ម្ពុជា ពាន​រង្វាន់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន លើកទី២ កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

    ឯកឧ​ត្ត​ម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កម្មវិធីប្រឡងសំនៀងជនពិការកម្ពុជានេះ គឺជាកម្មវិធីមួយដែលធ្វើឡើង​ក្នុ​ង​គោ​ល​បំណងបង្ហាញពីគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល សម្តេច​តេ​ជោ​​នាយករដ្ឋមន្ត្រី តែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិកា​រកម្ពុជា ដើ​ម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ​និងមានទឹ​កចិ​ត្តស្នេ​ហាជា​តិ​មា​​តុភូមិដូចពលរដ្ឋទូទៅដែរ និងដើម្បីផ្តល់ឱកាសដល់ជនពិការកម្ពុជា បញ្ចេញនូវសមត្ថភាព និង​ទេពកោសល្យក្នុងវិថីសិល្បៈសំដៅឱ្យមហាជនទូទៅបានយល់ដឹង និងចាប់អារ​ម្មណ៍​ពីស្នា​ដៃ​របស់ពួកគាត់លើវិស័យសិល្បៈ តន្ត្រី ចម្រៀងប្រពៃណី និងសម័យ។

    ឯកឧត្តមរដ្ឋមន្ត្រី បន្ដថា ជនពិការពួកគាត់ក៏មានលទ្ធភាព ក្នុងការរស់នៅចិញ្ចឹម ជីវិតដោយខ្លួនឯង និង​មាន​ស​ម​ត្ថ​​ភាពក្នុងការបំពេញការងារដូចមនុស្សធម្មតាដែរ ដូចនេះយើងពុំគួរចាត់ទុកជនពិការជាបន្ទុករបស់​សង្គ​មជា​តិ​នោះទេ អ្វីដែលយើងទាំងអស់គ្នាត្រូវធ្វើ គឺជួយគាំទ្រ និងការពារពួកគាត់ ដើម្បីឱ្យពួកគាត់ទទួលបាននូវសិទ្ធិ សេរីភាពស្របច្បាប់។

    ឯកឧត្តមបន្តទៀតថា ជនពិ​ការ​មែ​ន​ពិត​ តែចិត្តគំនិត និងឆន្ទៈរបស់ពួកគាត់មិនពិការឡើយ ពួកគាត់ក៏ជា​ធនធាន​មនុស្សដ៏​សំ​ខា​ន់​ស​ម្រា​ប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមជាតិ ដែលពុំអាចខ្វះបានផងដែរ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ