លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាននាំយកបច្ច័យចូលរួម បុណ្យនៃគ្រូសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្ត ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី បាននាំយកបច្ច័យចូលរួម បុណ្យនៃគ្រូសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្ត ដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍
ផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៥២នាទីខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកវរសេនីយ៍ឯក ឡាក់ ម៉េងធី ស្នងការរង លោកវរសេនីយ៍ឯក ម៉ាន់ គឹមឡេង នាយការិយាល័យបុគ្គលិក និងមន្ត្រីក្រោមឱវាទ នាំយកបច្ច័យចំនួន៤,០០០,០០០៛ (បួនលានរៀល) ចូលរួមបុណ្យក្រុមគ្រួសារសព លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា្ត ដែលបានទទួលមរណភាពដោយសារជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍។
លោកអនុសេនីយ៍ទោ ដួង ភ័ណសុភ័ត្រា កេីតឆ្នាំ១៩៩៨ មុខរបរមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានន្តរសក្ដិ ព្រិន្ទបាលទោ អត្តលេខ៧៩៣៨៦ មានទីលំនៅផ្ទះលេខ២១៣EO ផ្លូវ១៩ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បានទទួលមរណភាពនៅវេលាម៉ោង០៥និង៤០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅចំណុច គល់ស្ពានអាកាសក្បាលថ្នល់ ខាងត្បូង ភូមិព្រែកតានូ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅ ភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត ខេត្ដស្ទឹងត្រែង៕
No comments