អាជ្ញាធរខណ្ឌចំការមន បញ្ជាកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សជាច្រើននាក់ នៅសង្កាត់ផ្សារដើមថ្កូវ
អាជ្ញាធរខណ្ឌចំការមន បញ្ជាកម្លាំងចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងឃាត់ខ្លួនមនុស្សជាច្រើននាក់ នៅសង្កាត់ផ្សារដើមថ្កូវ
ផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤:២២នាទីភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់និងបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន បានដឹកនាំក្រុមការងារចុះបង្រាបល្បែងស៉ីសងហ្គេមបាញ់ត្រី ស្ថិតនៅផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ជាលទ្ធផល៖ ឃាត់មនុស្សបានចំនួន ០៧នាក់ស្រី០២នាក់ និងទូហ្គេមបាញ់ត្រីចំនួន០២ទូ និងទូកុំព្យូទ័រចំនួន០៦គ្រឿង រួចយកទៅរក្សារទុកនៅសាលាខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។
ចំពោះមនុស្សចំនួន០៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំណែនាំ រួចឲ្យត្រឡប់ទៅផ្ទះវិញ។
គួរបញ្ជាក់ដែរថា៖ កន្លងមកលោក ថេង សុថុល អភិបាលខណ្ឌចំការមន លោកតែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខពលរដ្ឋ និងសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋជាច្រើនបានសម្តែងនូវក្តីរីករាយសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដែលលោកតែងតែជួយបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋាន៕
No comments