ពិរុទ្ធជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ចាប់ខ្លួនបានហើយ
ពិរុទ្ធជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ចាប់ខ្លួនបានហើយ
ផ្សាយបន្តនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៧:១៦នាទីខេត្តបាត់ដំបង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង១០នាទីព្រឹក នៅត្រង់ចំណុចក្រុមទី៣ ភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី រួមជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច បានអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខៈ៣៩២ ដប.ចខ ចុះថ្ងៃទី១០ វិច្ឆិកា២០១៥ របស់លោក យិច ឈាណាវី ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង បង្គាប់ឱ្យចាប់ខ្លួនលើឈ្មោះ ហួត ហៀ ភេទប្រុស បច្ចប្បន្នអាយុ ៣០ឆ្នាំ មានទីលំនៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ចោទពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹតនៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០០៩។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក រៀបចំបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
No comments