លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹងនាំប្រគល់ថវិកាជូនដល់គ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ ដែលបានទទួលមរណភាព
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹងនាំប្រគល់ថវិកាជូនដល់គ្រួសារសព លោកវរសេនីយ៍ឯក កែវ សុជាតិ ដែលបានទទួលមរណភាព
ផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០:៥៣នាទីបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំប្រគល់ថវិកាជូនដល់គ្រួសារសពលោកវរសេនីយ៍ឯក កែវ សុជាតិ ដែលបានទទួលមរណភាពនៅថ្ងៃទី២៤មីនា។
លោក វរសេនីយ៍ឯក កែវ សុជាតិ មានតួនាទីជានាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការ ហើយក៏ជាគ្រូបង្គោលបកប្រែភាសាវៀតណាម បានទទួលមរណភាពនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៣ទាបភ្លឺ នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងនាមជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត បានសម្តែងនូវក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោក វរសេនីយ៍ឯក កែវ សុជាតិ និងចូលរួមសោកស្តាយយ៉ាងក្រៃលែងចំពោះការបាត់បង់ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗ កន្លងមក។
ក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញបំពាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្តនៃសព និងនាំយកថវិការបស់គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ទៅប្រគល់ជូនក្រុមគ្រួសារសព។
លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ថា៖ ថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ដែលប្រគល់ជូននេះ គឺជាថវិការបស់គណៈកម្មាធិការថ្នាក់មូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលបានផ្តួចផ្តើមដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងជួយសម្រាលទុក្ខលំបាក ជួយគ្នាទៅវិញទៅមក ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម និងថវិកាចំនួន ១៦៤,០០០០៛ (មួយលានប្រាំមួយសែនបួនមុឺនរៀល) ទៀត ជាថវិការបស់លោករួមទាំងសហការីចូលរួមឧបត្ថម្ភក្នុងកម្មវិធីបុណ្យសព និងក្តារមឈូស០១ ថវិកាចំនួន ៧០,០០០៛ (ប្រាំពីរមុឺនរៀល) សរុបទាំងអស់ចំនួន ២,៣៤០,០០០៛ (ពីរលានបីរយសែសិបពាន់រៀល)៕
No comments