ក្រុងបាត់ដំបង៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានចំនួន១៦នាក់
ក្រុងបាត់ដំបង៖ សមត្ថកិច្ចនគរបាល ឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានចំនួន១៦នាក់
ផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៩:១៣នាទីបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមជាមួយកម្លាំងក្រុមអន្តរាគមន៍ បបង្ការបង្ក្រាបចុះប្រតិបត្តិការ បង្ក្រាបករណី ល្បែងស៊ីសង (ភ្នាល់ទឹកភ្លៀង)ចំនួន០២ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងក្រុងបាត់ដំបង។
ទីតាំងដែលបង្ក្រាបនោះគឺ៖
ទីតាំងទី១ ស្ថិតនៅក្នុងភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន០៧នាក់។
ទីតាំងទី២ ស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំខ្លួនមនុស្សចំនួន០៩នាក់ ដោយនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វេីការសាកសួរស្រាវជ្រាវ។
វត្ថុតាងដកហូតរួមមាន៖
-វិទ្យុទាក់ទងចំនួន ០៦គ្រឿង
-ទូរសព្ទ័ដៃ ចំនួន ២៥គ្រឿង
-រថយន្តចំនួន ០៤គ្រឿង
-ម៉ូតូចំនួន ០៨គ្រឿង
-ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង
-កង់ ចំនួន ០១គ្រឿង។
សូមជម្រាបជូនថា នៅពេលលេចឮនូវករណីអ្នកញៀនល្បែងទឹកភ្លៀងមានសកម្មភាពលេងនោះ លោកឧត្តមសេនីយ៍ទោ សាតគឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនជំនាញរួមទាំងអធិការនគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ ដែលក្នុងនោះអ្នកលេងមិនបានប្រមូលផ្តុំគ្នានៅ ចំណុចពីមុននោះទេ គឺគាត់បានបំប្លែងរូបភាពទៅកាន់ទីតាំងផ្សេងៗដែលស្ថិតនៅឆ្ងាយពីទីប្រជុំជន ហេីយបែងចែករូបភាពតូចៗ។
នៅទីបំផុតក្នងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ជាថ្ងៃដែលផ្ទៃមេឃមានសភាពអួរអាប់ខ្លាំងក្នុងក្រុងបាត់ដំបង អ្នកលេងទឹកភ្លៀងក៏ផ្តេីមបង្ហាញតម្រុយនៅមូលដ្ឋានខាងលេីហេីយសមត្ថកិច្ចតាមចាប់បានលេីចំនួន០២គោលដៅខាងលេី។
ជាមួយនឹងការសាកសួររបស់សមត្ថកិច្ចបានឱ្យដឹងថា អ្នកលេងគេបានប្តូរយុទ្ធវិធីហេីយពោលគឺគ្មានមេ គ្មានកូនអ្វីទេ ឱ្យតែណាត់គ្នាត្រូវគេផ្តេីមភ្នាល់តែម្តង ពពិសេសនៅពេលដែលស្ថានភាពមេឃចង់ភ្លៀង។
ជាក់ស្តែងនៅក្នុងករណីខាងលេីនេះ អអ្នកលេងគេបានណាត់គ្នាយកសំយាបបង្គន់អនាម័យសាធារណៈមួយនៅចំណតរថយន្តផ្សារបឹងឈូកធ្វេីជាទីតាំងភ្នាល់ នៅពេលណាដំណក់ទឹកភ្លៀងស្រក់ចុះពីសំយាបនោះដល់ដីគេយកជាបានការក្នុងការភ្នាល់។
បច្ចុប្បន្នអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងទាំង១៦នាក់និងវត្ថុតាងផង ជំនាញការិយាល័បានកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់ហេីយ៕
No comments