ស្រុកស្រីសន្ធរ៖ ល្បែងស៊ីសងខុសច្បាប់ កំពុងតែរីកដូចផ្សិត បែរជាសមត្ថកិច្ចពាក់ព័ន្ធ រុញដាក់គ្នា_វគ្គ១
ស្រុកស្រីសន្ធរ៖ ល្បែងស៊ីសងខុសច្បាប់ កំពុងតែរីកដូចផ្សិត បែរជាសមត្ថកិច្ចពាក់ព័ន្ធ រុញដាក់គ្នា_វគ្គ១
ផ្សាយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:១០នាទីកំពង់ចាម៖ ទីតាំងល្បែងស៊ីសងដុះស្លែ ជាច្រើនកន្លែង តាមបណ្តាលហាងកាហ្វេ ស្ថិតនៅក្នុងមូលដ្ឋានឃុំព្រែកដំបូក ស្រុកស្រីសន្ធរ កំពុងតែរីកដូចផ្សិត ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប បែរជារុញដាក់គ្នា។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ខាងសារព័ត៌មានយើង ក៏បានរាយការណ៍ តាមរយៈទូរស័ព្ទទៅកាន់លោក ប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ ដែរ ប៉ុន្តែនៅតែគ្មានចំណាត់ការ។
លោក ប៉ាក ជាតិ បានប្រាប់ព័ត៌មានថា ទុកឲ្យប៉ុស្តិ៍ជាអ្នកបង្ក្រាប! ចំណែកឯខាងនាយប៉ុសិ៍្ដ ប្រាប់ថាទុកឲ្យអធិការបង្ក្រាប! (ពោលគឺ) រុញទៅរុញមក ចុងក្រោយពលរដ្ឋដេកព្រួយ។
ជុំវិញបញ្ហានេះពលរដ្ឋនៅតែទទួចស្នើដល់ លោក ប៉ាក ជាតិ អធិការស្រុកស្រីសន្ធរ សូមលោកអធិការ ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ក្នុង ដែនសមត្ថកិច្ចរបស់លោកផងទាន ដើម្បីសុវត្ថិភាពពលរដ្ឋ។
គួរបញ្ជាក់ថា៖ លោក ប៉ាក ជាតិ ទើបតែថ្នាក់លើ ផ្ទេរចេញពីអធិការស្រុកស្ទឹងត្រង់ ឲ្យមកធ្វើជាអធិការស្រុកស្រីសន្ធរ ម្ដងវិញ។ ហើយលោក ប៉ាក ជាតិ អធិការរូបនេះ តែងតែ ប្លុក (Block) រាល់បុគ្គលណាដែលផ្ញើសារ សំណូមពរ របស់ពលរដ្ឋ ដែលស្នើសុំឲ្យបង្ក្រាបបទល្មើស! (ពោលគឺ) មិនព្រមបង្ក្រាបតាមតួនាទីរបស់ខ្លួន។ ចំណែកឯបទល្មើសនៅតែបន្តដំណើរការដោយរំភើយ!
ពលរដ្ឋជាច្រើនកំពុងតែរងចាំមើលថា តើលោក ប៉ាក ជាតិ អធិការរូបនេះ ហ៊ានបង្ក្រាបបទល្មើសទាំងនោះដែរឬយ៉ាងណា? ឬចាំតែលោកស្នងការខេត្តចេញបញ្ជា ទើបលោកដឹងពីតួនាទី៕
No comments