លោកឧត្តមសេនីយ៍ទោ ឯម កុសល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងលេីការងារជំនាញដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ
លោកឧត្តមសេនីយ៍ទោ ឯម កុសល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងលេីការងារជំនាញដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ
ផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៩:៤២នាទីកំពង់ចាម៖ នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងការងារជំនាញ ដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ។
១-ផ្សព្វផ្សាយដល់អធិការដ្ឋាននគរបាលស្រុកជេីងព្រៃ ត្រៀមឯកសារចាំបាច់ក្នុងការចូលរួមក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២
២-ការត្រៀមការពារ សន្តិសុខ រក្សាសុវតិ្ថភាពសសាសណ្តាប់ធ្នាប់សាធារណៈ ការបោះឆ្នោតជ្រើសរេីសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥
៣-ពង្រឹងលេីការអនុវត្តការងារជំនាញ តាមផ្នែកនីមួយៗ
+ការអនុវត្តច្បាប់ស្ដីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ៣៩ អប្រក និងវិធានការកាត់បន្ថយបទល្មេីសគ្រោះថ្នាក់ចរាចរណ៍
+ការបង្រ្កាប និងគ្រប់គ្រងបទល្មេីសគ្រឿងញៀន
+ការបង្រ្កាប់ និងគ្រប់គ្រង់បទល្មេីសព្រហ្មទណ្ឌ ឲ្យមានប្រសិទ្ធភាព
៤-ពង្រឹងការងារគ្រប់គ្រងជំនាញតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ
៥-ត្រៀមកំលាំងអន្តរាគមន៍ ២៤/២៤ ម៉ោងសម្រាប់ជួយអន្តរាគមន៍ដល់ប្រជាលរដ្ឋ ពេលមានសភាពការណ៍ចាំបាច់
៦-ពង្រឹងបន្ថែមលេីកម្លាំងដែលល្បាតតាមភូមិសាស្រ្តសំខាន់ៗ ក្នុងមូលដ្ឋាន ដេីម្បីការពារសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ
៧-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ
កិច្ចប្រជុំនេះមានសមាសភាពចូលរួម៖ លោកស្នងការរងប្រធាន-អនុប្រធានក្រុមការងារតាមដានត្រួតពិនិត្យ និងពង្រឹងអធិការរដ្ឋាននគរបាលស្រុកជេីងព្រៃ លោកនាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល,នគរបាលចរាចរណ៍ផ្លូវគោក,ប្រឆាំងគ្រឿងញៀន និង លោក-លោកស្រី អធិការ អធិការរងនគរបាលស្រុកជេីងព្រៃ៕
No comments